ក្រៅ​ពី​មាន​សង្សារ​ស្អាត​​ហើយ សិលា មាន​ក្ដី​ប្រាថ្នា​ធំ​ពីរ​យ៉ាង​នា​ពេល​អនាគត​

  • 2020-09-04 02:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​មាន​ក្ដី​​ប្រាថ្នា​ធំ​ពីរ​នា​ពេល​​​គឺ​ទី​មួយ ចប់​បង្កើត​មុខ​របរ​លក់​សម្ភារៈ​កីឡា​សមរម្យ​មួយ និង​ធ្វើ​ជា​គ្រូ​បង្វឹក​បាល់ទាត់​ដល់​ក្មេង។

អ្នក​ចាំ​ទី​របស់​វិសាខា​រូប​នេះ​បាន​ប្រាប់​បែប​នេះ​ថា « បាទ​បង​! ​មូលហេតុ​ខ្ញុំ​ចង់​រក​ស៊ី​លក់​សម្ភារៈ​កីឡា​ ដោយសារ​គេ​ស្គាល់​ខ្ញុំ​ច្រើន​ជា​អ្នក​លេង​បាល់​ ចឹង​ហើយ​ នឹង​អាច​មាន​គេ​ជួយ​គាំទ្រ​។ ចំណែក​រឿង​គ្រូ​បាល់​ទាត់​ ដោយសារ​ខ្ញុំ​ស្រលាញ់​វា​បង និយាយ​ទៅ​មិន​ចង់​បោះបង់​វា​ទាំង​ស្រុង​ទេ ពេល​ចាស់​ទៅ»។

​​កាល​ពី​ពេល​ថ្មី​ៗ នេះ កែវ សុខសិលា ត្រូវ​បាន​គេ​ដឹង​ថា មាន​សង្សារ​ជា​ចៅ​បង្កើត​របស់​សម្ដេច​ជា​ស៊ីម ឈ្មោះ ជា អាលីហ្សា ដែល​ជា​នារី​ដ៏​ស្រស់​សោភា​​ម្នាក់​។ ​ពួក​គេ​​ក៏​មិន​ទាន់​​មាន​គម្រោង​ចង់​រៀប​ការ​ក្នុង​រយៈ​ពេល​​ខ្លី​នេះ​ដែរ ដោយសារ​​ អាលី​ហ្សា ​កំពុង​សិក្សា៕

សង្សារ​ កែវ សុខសិលា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី