បណ្ដុំរូបភាពហ្គេម Age of Empires ថ្មី ដែលបានវិវត្តន៍ក្រាហ្វិកដល់កម្រិត 4K

  • 2020-09-04 04:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​កុំព្យូទ័រ Age of Empires ដែល​ធ្លាប់​ល្បី​ល្បាញ​ខ្លាំង​កាល​ពី​ច្រើន​ឆ្នាំ​មុន នា​ពេល​នេះ​បាន​ចេញ​នូវ​វគ្គ​ថ្មី​ឈ្មោះ​ថា​ Age of Empires III: Definitive Edition ដែល​មាន​ការ​វិវត្តន៍​ក្រាហ្វិក​រហូត​ដល់​កម្រិត 4K ឯណោះ។

គម្រោង​ការ​ផលិត​ហ្គេម​វគ្គ​ថ្មី​នេះ ត្រូវ​បាន​បង្ហាញ​ចេញ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១៧ ដោយ​​គេ​បាន​កែ​សម្រួល​លើ​គុណភាព​នៃ​សំឡេង​​និង​រូបភាព ហើយ​មាន​បន្ថែម​នូវ​ Mode ថ្មី​ចំនួន​ពីរ​ឈ្មោះ​ថា Historical Battles និង Art of War អាច​ឲ្យ​អ្នក​លេង​សាក​ល្បង​ជា​មួយ​យុទ្ធសាស្ត្រ​លេង​ជា​ច្រើន។

មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ហ្គេម​ដែល​មាន​ក្រាហ្វិក​ដល់​កម្រិត 4K នេះ នឹង​តម្រូវ​ឲ្យ​មាន​កុំព្យូទ័រ​សមត្ថភាព​​កម្រិត​ណា​នោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Windows Central បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​ចង់​លេង​ហ្គេម​នេះ​គ្រាន់​តែ​មាន​​កុំព្យូទ័រ​ប្រើ​ CPU Core i5-6500 ឬ AMD A6-3620 ជា​មួយ RAM ទំហំ៨GB និង​ក្រាហ្វិក​ទំហំ ២GB អាច​លេង​ហ្គេម​នេះ​បាន។

Age of Empires III: Definitive Edition រំពឹង​ថា​នឹង​ចេញ​ផ្សាយ​​នា​ថ្ងៃ​ទី​១៥ ខែ​តុលា ទាំង​នៅ​លើ​សេវាកម្ម Stream និង​លើ Microsoft Store ដែល​លក់​តម្លៃ​ប្រហែល ២០​ដុល្លារ។ អ្នក​ដែល​បាន​ទិញ​ហ្គេម​ Definitive Editions ពីរ​វគ្គ​មុន ឬ​ Age of Empires 3: Complete Collection អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២៥% ពេល​ទិញ​ហ្គេម​ថ្មី​នេះ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង