Modric៖ កីឡាករផ្សេងទៀតនឹងរះបន្ត ប្រសិនបើ Messi ចេញពី Barca
- 2020-09-04 08:20:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric៖ កីឡាករផ្សេងទៀតនឹងរះបន្ត ប្រសិនបើ Messi ចេញពី Barca
ចន្លោះមិនឃើញ
ខ្សែបម្រើក្រូអាតកីឡាករ Luka Modric បាននិយាយប្រាប់សារព័ត៌មានបារាំង AFP ថា កីឡាករផ្សេងទៀតនៅលីគ La Liga នឹងបន្តឡើងទម្រង់លេង ទោះជាខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ចាកចេញពីក្លឹប Barcelona ក៏ដោយ។
Modric បាននិយាយថា៖ " រឿងនេះស្រដៀងនឹងរឿងចាកចេញរបស់ Ronaldo ដែរ ប្រាកដណាស់វាជាការបាត់បង់ដ៏ធំមួយ។ ប្រសិនបើ Messi ចេញទៀត ប្រាកដណាស់ La Liga នឹងបាត់បង់តម្លៃធំហើយ " ។
កីឡាកររូបនេះបានលើកឡើងថា៖ " យ៉ាងណាក៏ដោយ យើងត្រូវតែបន្តទៅមុខទៀត។ កីឡាករផ្សេងៗប្រាកដជាឡើងបន្តទៀតហើយ " ។
ក្រៅពីនេះ Modric ក៏សង្ឃឹមថា Real Madrid នឹងបន្តយកឈ្នះពានជាច្រើនទៀតនៅរដូវកាលក្រោយ៕