​ក្ដៅៗ! ស៊ីម៉ាក់ ជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណ

  • 2020-09-04 09:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំងសុីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណ ដែលមានកំពស់ជាង២,៥ម៉ែត្រ​ទំហំដងខ្លួនជាង១ម៉ែត្រ។ នេះបើតាមការឲ្យដឹងពី លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

លោក ហេង រតនា បាន​ឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅទីតាំងបោសសំអាតគ្រាប់ដេីម្បីអនុវត្តគំរោងអភិវឌ្ឍ នៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹកទី៦​ របស់រាជធានីភ្នំពេញ ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)​ (នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ជាប់មាត់ទន្ល)​ កំលាំងសុីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដែលមានកំពស់ជាង២.៥ម៉ែត្រ​ទំហំដងខ្លួនជាង១ម៉ែត្រ។

ចម្លាក់តោបុរាណខាងលើនេះ ត្រូវបានកម្លាំង​សុីម៉ាក់ប្រគល់​ជូនទៅសាលារាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត។

ប្រភព៖ ឯកឧត្តម ហេង រតនា