ទីបំផុត ដឹង​ថ្ងៃ ម៉ោងចេញ និងចំណងជើង​ បទដំបូងរបស់ ព្រាប សុវត្ថិ នៅ Galaxy ហើយ!

  • 2020-09-05 01:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ថ្ងៃ​បោះ​ជំហាន​ផ្លូវ​ការ​ចូល​ផលិតកម្ម Galaxy Navatra កាល​ពី​ចុង​ខែ​សីហា​មក ប្រិយមិត្ត​របស់​លោក ព្រាប សុវត្ថិ និង​ផលិតកម្ម​ផ្ទាល់​រំពឹង​អំពី​ថ្ងៃ​ចេញ​ផ្លូវ​ការ​នៃ​របស់​តារា​ចម្រៀង​ប្រុស​ផ្លូវការ ហើយ​ឥឡូវ​នេះ​ដំណឹង​នោះ​បាន​ចេញ​មក​ផ្លូវ​ការ​ហើយ។

តាម​លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម បាន​លើក​ឡើង​ថា លោក​ដឹង​ថា ប្រិយមិត្ត​របស់​ផលិតកម្ម និង​ប្រិយមិត្ត​របស់​តារា​ចម្រៀង ពិត​ជា​ទន្ទឹង​រង់ចាំ​បទ​ចម្រៀង​ដំបូង​របស់​លោក ព្រាប សុវត្ថិ ចេញ​នៅ Galaxy។ ដូច្នេះ​ហើយ ផលិតកម្ម​បាន​ដុត​ដៃ​ដុត​ជើង​ខ្លាំំងណាស់លើ​រឿង​នេះ។ មក​ដល់​ពេល​នេះ អ្វី​ៗ​បាន​ស្រេច​បាច់​ហើយ នៅ​រង់​ចាំ​តែ​ថ្ងៃ​បញ្ចេញ​ប៉ុណ្ណោះ។

តាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹកនាំ​ដដែលបានឱ្យដឹងថា បទ​ចម្រៀង​ដំបូង​របស់​តារា​ចម្រៀង​ជើង​ចាស់ នឹង​ចេញ​ផ្លូវ​ការ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​តែ​ម្ដង នៅវេលាម៉ោង 7ព្រឹកនៅលើ YouTube Channel របស់ផលិតកម្ម Galaxy Navatra។

បទ​ដំបូង​របស់ ព្រាប សុវត្ថិ នៅ​ផលិតកម្ម Galaxy នេះ មាន​ចំណង​ជើង​ថា "ជ្រូកយំពេញទ្រុង” ជា​ចង្វាក់កន្ទ្រឹម សម្រាប់រាំលេងសប្បាយៗនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិយើង ខាងមុខនេះ។ ដូច្នេះ​រង់ចាំ​មើល និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា