សហព័ន្ធ​ប្រដាល់​សកល​ រំពឹង​កើន​កីឡាករ​បន្ទាប់​បើក​វគ្គ​បណ្ដុះ​គ្រូថ្មីៗ​នេះ​រួច

  • 2020-09-06 04:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ រំពឹង​ថា​នៅ​ពេល​ខាង​មុខ​នឹង​សំបូរ​ធនធាន​កីឡាករ​ កីឡា​ការិនី​លើ​ប្រភេទ​កីឡា​នេះ​បន្ថែម​ទៀត​ក្រោយ​ពី​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​គ្រូ​មូលដ្ឋាន​រួច​មក។​

រូបភាពរបស់ NOCC

លោក​ ប៊ុយ​ សុភ័ណ្ឌ ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​នេះ​គឺ​បាន​ជួយ​ច្រើន​ទៅ​ដល់​សិក្ខាកាម​ចូលរួម​ ដូច​ជា​ផ្នែក​បច្ចេកទេស​ក្នុង​ការ​បង្ហាត់​សិស្ស​ បង្កើត​ឲ្យ​មាន​កន្លែង​ហាត់​សកល​ងាយ​ស្រួល​ដល់​អ្នក​ចង់​រៀន​សូត្រ។​

​អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ តាម​ការ​វាយតម្លៃ​ចំពោះ​វគ្គ​សិក្សា​នេះ​គឺ​មាន​ភាព​ល្អ​ប្រសើរ​មែនទែន​សិក្ខាកាម​២៩រូប​នេះ​ទទួល​បាន​និទ្ទេស​ល្អ​ជាង​២០​នាក់​ទៅ​ហើយ​ហ្នឹង​មាន​តិច​តូច​នោះ​ទេ​ដែល​ខ្សោយ។​ គ្រូ​ឧបទេស​មក​ពី​អង់គ្លេស​គឺ​បាន​ផ្ដល់​បទ​ពិសោធ​ និង​ចំណេះ​ដឹង​ជា​ច្រើន​ដល់​សិក្ខាកាម​ ដូច្នេះ​ហើយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ប្រដាល់​កម្ពុជា​នឹង​សំបូរ​ធនធាន​បន្ថែម​ទៀត​តាម​ក្លឹប​នានា។​

រូបភាពរបស់ NOCC

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​មូលដ្ឋាន​រយៈពេល​៤ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១​ ដល់​ទី៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នេះ​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ចំពោះ​គ្រូ​ឧបទេស​វិញ​បាន​មក​ពី​ប្រទេស​អង់គ្លេស។​ សិក្ខាកាម​ចូលរួម​សរុប​២៩​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម