Apple ទំនងជាប្រាប់ថ្ងៃប្រកាសចេញ iPhone 12 នៅស្អែកនេះ

  • 2020-09-07 02:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mark Gurman ​ដែល​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​ទាក់ទង​ Apple ប្រចាំ​នៅ​សារព័ត៍មាន​ Bloomberg បាន​ឲ្យ​ដឹង​តាម​រយៈ Twitter ថា Apple អាច​​ប្រាប់​​ថ្ងៃ​ប្រកាស​ចេញ iPhone 12 ឆាប់​បំផុត​គឺ​នៅ​​សប្ដាហ៍​នេះ​តែ​ម្ដង។

ការ​ឲ្យ​ដំណឹង​ពី​ Mark គឺ​បន្ទាប់​ពី​ការ​បង្ហោះ​របស់ Jon Prosser ដែល​បាន​អះអាង​ថា​ Apple នឹង​បញ្ចេញ​អត្ថបទ​​ពាណិជ្ជកម្ម​មួយ​សម្រាប់​ថ្ងៃ​អង្គារ​ទី៨ ខែ​កញ្ញា។ ពី​មុន​មក Jon Prosser ធ្លាប់​បាន​បង្ហើប​ថា​ iPad ថ្មី និង Apple Watch ថ្មី​អាច​នឹង​ប្រកាស​ចេញ​តាម​អត្ថបទ​ពាណិជ្ជកម្ម​នៅ​ក្នុង​សប្ដាហ៍​នេះ។

យ៉ាងណាក្ដី​ Mark បាន​ឲ្យ​ដំណឹង​ផ្ទុយ​ពី​នេះ ដោយ​និយាយ​​ថា​នឹង​មិន​មាន​ផលិតផល​ថ្មី​ចេញ​ក្នុង​សប្ដាហ៍​នេះ​ឡើយ ពោល​គឺ​មាន​តែ​ការ​ប្រកាស​ពី​ថ្ងៃ​ប្រារព្ធ​កម្មវិធី​ប្រកាស​ចេញ iPhone 12 និង​ Apple Watch តែ​ប៉ុណ្ណោះ។

ជា​ទូទៅ​ Apple បាន​ប្រកាស​និង​ផ្ញើ​លិខិត​អញ្ជើញ​សម្រាប់​កម្មវិធី​ប្រកាស​ចេញ iPhone ប្រមាណ​ពីរ​សប្ដាហ៍​មុន​កម្មវិធី​ចាប់​ផ្ដើម។ ប្រសិន​បើ Apple ប្រកាស​ពី​ថ្ងៃ​ប្រារព្ធ​កម្មវិធី iPhone 12 នា​ថ្ងៃ​ទី​៨ ខែ​កញ្ញា មាន​ន័យ​ថា​កម្មវិធី​នឹង​ប្រារព្ធ​ឡើង​អំឡុង​ថ្ងៃ​ទី​២២ ខែ​កញ្ញា៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង