ឃើញ​ស៊ុយអែត​ចាញ់​បារាំង Zlatan ដៀល​គ្រូ​បង្វឹក​កប់ៗ​មាត់

  • 2020-09-07 12:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជនជាតិ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic បាន​រិះគន់​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​លោក Janne Andersson ថា​ ចេះ​តែ​រើស​មនុស្ស​អសមត្ថភាព​ដាក់​ក្នុង​ក្រុម​។

Inbrahimovic បាន​បញ្ចេញ​កំហឹង​ក្នុង​បណ្ដាញ​ Twitter ថា៖ " ជា​រឿង​កំប្លែង​សុទ្ធ​តែ​ម្ដង​បាទ! គ្រូ​នេះ​ដាក់​មនុស្ស​អសមត្ថភាព​ចូល​លេង​ ហើយ​ធ្វើ​ឲ្យ​បាល់ទាត់​ស៊ុយអែត​ចុះ​ខ្សោយ " ។

ការ​លើក​ឡើង​បែប​នេះ​ដែរ ក្រោយ​ពេល​ដែល​លោក Andersson សម្រេច​ដាក់​ខ្សែ​បម្រើ​ Sebastian Larsson វ័យ ៣៥ឆ្នាំ​ ដែល​លេង​នៅ​ក្លឹប​ក្នុង​ស្រុក ចូល​លេង​ជម្រើស​ដំបូង ខណៈ​ខ្សែ​ស្លាប​វ័យ ២០ឆ្នាំ​លេង​នៅ Juventus កីឡាករ Dejan Kulusevski ចូល​លេង​បាន ២០នាទី​ក្នុង​ប្រកួត UEFA Nations League ប៉ះ​នឹង​បារាំង។

ស៊ុយអែត​បាន​ចាញ់​បារាំង ១-០ ក្នុង​ប្រកួត​ដំបូង​នៃ​ក្របខ័ណ្ឌ​ជម្រើស​ជាតិ​អឺរ៉ុប​មួយ​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម