រឿង​ធំ​ហើយ Mbappe ​ក៏​ឆ្លង​មេរោគ Covid-19 ​ដែរ ​

  • 2020-09-08 02:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ក៏​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ដែរ ​អំឡុង​ពេល​កំពុង​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ក្នុង​ពាន​រង្វាន់ UEFA Nations League ​នេះ​។

​Mbappe ​ត្រូវ​បាន​បារាំង ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ ​ក្រោយ​ពី​ពួកគេ​ធ្វើ​តេស្ដ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​។ ខណៈ​ដែល​ក្រុម​បារាំង​ក៏​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ក្រូអាត​ដូច​គ្នា​នៅ​រាត្រី​នេះ​។ ​ការ​រក​ឃើញ​ថា​មាន​មេរោគ​នេះ ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ការ​ប្រកួត​ជម្រើសជាតិ​ទេ ​ពោល​គឺ​ក្រុម PSG ​ឯ​ណោះ​ក៏​កំពុង​ពិបាក​ផង​ដែរ។

​បច្ចុប្បន្ន​នេះ PSG ​មាន​កីឡាករ​ឆ្លង​មេរោគ​សរុប​ដល់​ទៅ​៧​នាក់​ហើយ។ ​ដោយ​កីឡាករ​ទាំង​៧​នាក់​នោះ ​មាន Mbappe , Neymar , Di Maria, Icardi , Navas ​ជា​ដើម៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ