រឿង​ស្មាន​មិន​ដល់ ចាន់ ផារុំ និង​មិត្ត​ប្រុស Crush គ្នា និង​សេព​គប់​៥​ឆ្នាំ ឥឡូវ​បែក​គ្នា ក្រោយ​មាន​រឿង​តែ​១ថ្ងៃ

  • 2020-09-08 03:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ស្នេហា​សុទ្ធ​តែ​ជា​រឿង​ស្មាន​មិន​ដល់ ជាក់​ស្ដែង​ដូច​ករណី​ចំណង​ស្នេហ៍​របស់​តារា​ម៉ូដែល ចាន់ ផារុំ និង​បុរស​ជនជាតិ​បរទេស​ម្នាក់ ដែល​មាន​ចិត្ត​លើ​គ្នា ៥ឆ្នាំ ហើយ ៥​​ឆ្នាំ​មក​ទៀត​សេព​គប់​គ្នា​ជា​សង្សារ ប៉ុន្តែ​ចុង​ក្រោយ​ក៏​បាន​បាក់​បែក​ចែក​ផ្លូវ​គ្នា​វិញ ត្រឹម​មាន​រឿង​តែ​១ថ្ងៃ​ប៉ុណ្ណោះ។

ចាន់ ផារុំ មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​ច្បាស់​លាស់​អំពី​មិត្ត​ប្រុស​របស់​នាង​ឡើយ ត្បិត​ថា​មក​ដល់​ពេល​នេះ​ពួក​នាង​បាន​បែក​គ្នា​ទៅ​ហើយ។ ប៉ុន្តែ​រំលឹក​ទៅ​ដល់​កាល​ចាប់​ផ្ដើម​ដំបូង​វិញ ផារុំ លើក​ឡើង​ថា រឿង​របស់​នាង គឺ​គួរ​ឲ្យ​អស់​សំណើច​បន្តិច គួរ​ឲ្យ​ហួស​ចិត្ត​បន្តិច ហើយ​ក៏​ឈឺ​ចាប់​ខ្លះ​ដែរ។

“ខ្ញុំ និង​គាត់ ចាប់​ផ្ដើម Crush គ្នា​ទៅ​វិញ​ទៅ​មក គ្រាន់​តែ Crush ទេ​ណា មាន​ន័យ​ថា ខ្ញុំ​មាន​ចិត្ត​លើ​គាត់ គាត់​មាន​ចិត្ត​លើ​ខ្ញុំ ហើយ ៥​ឆ្នាំ​ក្រោយ បាន​ជួប​គ្នា​ហើយ​ក៏​បាន​សេព​គប់​គ្នា!”។ ប៉ុន្តែ​ចុង​ក្រោយ​ក៏​បែក​គ្នា​វិញ​ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ។ ផារុំ ថ្លែង។

រំលឹក​ទៅ​ដល់​ដំណើរ​នៃ​ការ​ចាប់​ផ្ដើម​កំណើត​ស្នេហ៍​នេះ តារា​ម៉ូដែល​ខ្ពស់​ស្រឡះ បញ្ជាក់​ថា នាង និង​បុរស​ជនជាតិ​បរទេស​រូប​នោះ បាន​ជួប​គ្នា ហើយ​មាន​ចិត្ត​លឺ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​មិន​ដែល​បាន​សារភាព ឬ​ក៏​ធ្វើ​សកម្មភាព​កាយវិការ​ណា​មួយ​បញ្ជាក់​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ពោល​គឺ​បាន​ត្រឹម​លួច​ស្រឡាញ់​លាក់​ក្នុង​ចិត្ត​រៀង​ខ្លួន។រហូត​ដល់ ៥​ឆ្នាំ​ក្រោយ ពួក​នាង​ក៏​បាន​ជួប​គ្នា​ម្ដង​ទៀត ហើយ​ពេល​នោះ​​ភាគី​បុរស ក៏​បាន​ក្លាហាន​ធ្វើ​តាម​បេះដូង ដោយ​សារភាព​ប្រាប់​នាង​ថា រូប​គេ​ស្រឡាញ់​នាង ហើយ​នាង​ក៏​ដូច​គ្នា។

អីចឹង​ហើយ ពួក​គេ​ក៏​បាន​សេព​គប់​ធ្វើ​ជា​សង្សារ​នឹង​គ្នា​អស់​រយៈ​ពេល​ប្រមាណ​ជាង ១​ឆ្នាំ។ ក្នុង​រយៈ​ពេល​នេះ ផារុំ បញ្ជាក់​ថា នាង និង​មិត្ត​ប្រុស​មិន​ដែល​មាន​រឿង​អ្វី​មិន​ល្អ ឬ​ល្អក់​កករ​ធំ​ដុំ​ឡើយ ប៉ុន្តែ​ទី​បំផុត​នៅ​តែ​មិន​អាច​បន្ត​ដំណើរ​ជាមួយ​គ្នា​បាន បញ្ហា​នោះ​គឺ​ថា នាង និង​គេ​ជួប​គ្នា​ក្នុង​វេលា​មិន​សម​ស្រប។ ស្រី​ស្អាត​សម្បុរ​ស្រអែម​រូប​នេះ ប្រាប់​ថា នៅ​ថ្ងៃ​មួយ មិត្ត​ប្រុស​បាន​មក​ប្រាប់​នាង​ថា រូប​គេ​មាន​សង្សារ​ម្នាក់​រួច​ទៅ​ហើយ។

“និយាយ​ទៅ​ពួក​យើង​ជួប​គ្នា​ក្នុង​ពេល​មិន​សម​គួរ គាត់​ថា គាត់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ព្យាយាម​តាម​រក​ខ្ញុំ​យូរ​ហើយ តែ​មិន​ជួប​សោះ រហូត​ដល់​ពេល​ជួប គឺ​ពេល​នោះ គាត់​មាន​គេ​រួច​ហើយ ប៉ុន្តែ​ទំហំ​ចិត្ត​ស្រឡាញ់ គាត់​ក៏​មក​ទាក់​ទង​ខ្ញុំ​ទាំង​គាត់​មាន​គេ តែ​ចុង​ក្រោយ គាត់​គិត​ថា ខ្ញុំ​ជា​មិន​មនុស្ស​ដែល​មិន​គួរ​ជួប​រឿង​បែប​នេះ ទើប​គាត់​មក​ប្រាប់​ខ្ញុំ​តាម​ត្រង់...ហើយ​ក្រោយ​មក​ក៏​បែក​គ្នា​ទៅ និយាយ​ទៅ​គឺ​មាន​រឿង​តែ​ប៉ុណ្ណឹង តែ​១​ថ្ងៃ ក៏​បែក​គ្នា​តែ​ម្ដង!”។

ត្បិត​ថា​ត្រូវ​បែក​គ្នា​មែន ប៉ុន្តែ ផារុំ បាន​លើក​សរសើរ​អតីត​មិត្ត​ប្រុស​ថា បុរស​ជនជាតិ​បរទេស​រូប​នោះ គឺ​ជា​មនុស្ស​មាន​ការ​ទទួល​ខុស​ត្រូវ ដែល​ហ៊ាន​ប្រាប់​នាង​តាម​ត្រង់ ដើម្បី​កុំ​អោយ​អ្វី​ៗ​កាន់​តែ​ផុង​ខ្លាំង ពិសេស​គឺ​រូប​គេ មិន​ចង់​ឲ្យ​នាង​មាន​រង​គ្រោះ​ក្នុង​រឿង​ស្នេហា​មិន​ត្រូវ​កាលៈទេសៈ​នេះ។ មក​ដល់​បច្ចុប្បន្ន ចាន់ ផារុំ និង​មិត្ត​ប្រុស​បាន​បែក​គ្នា​ប្រមាណ​ជិត ១​ឆ្នាំ​ហើយ។

រូបភាព៖ ហ្វេសប៊ុក ផារុំ

ស្រី​ស្អាត​បញ្ជាក់​ថា មក​ទល់​ពេល​នេះ នាង​មិន​ទាន់​រក​ឃើញ​ដៃគូ​ស្នេហា​ថ្មី​ទេ។ ប៉ុន្តែ​មិន​មែន​គ្មាន​អ្នក​មក​ស្រឡាញ់​ទេ គឺ​មក​ពី​នាង​មិន​ទាន់​រក​ឃើញ​បុរស​ម្នាក់​ថ្មី ដែល​នាង​ពេញ​ចិត្ត៕​

អត្ថបទ៖ ទារិកា