De Bruyne ​នៅ​លើ Mane ​និង van Dijk ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អង់គ្លេស ​

  • 2020-09-09 02:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Kevin De Bruyne ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​នៅ​អង់គ្លេស ​ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង Sadio Mane ​និង Virgil van Dijk ​។

​កីឡាករ​របស់​ក្រុម Man City ​ខាង​លើ​នេះ រដូវ​កាល​មុន​រក​គ្រាប់​បាល់​បាន​១៣​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២០​គ្រាប់ ជួយ​ក្រុម​ឱ្យ​បាន​លេខ​២​។ ការ​បង្ហាញ​ទម្រង់​លេង​ល្អ​នេះ​ដែរ ​ក៏​បាន​ជួយ​ឱ្យ​រូបគេ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ជាង​គេ​នៅ​អង់គ្លេស​រដូវ​កាល​មុន​នេះ​ផង​ដែរ ដោយ​ទទួល​បាន​ពិន្ទុ​លើស Mane និង Van Dijk ដែល​ជួយ​ក្រុម Liverpool លើក​ពាន​ទៅ​ទៀត។

​​សម្រាប់​ការ​លេង​នៅ​ជម្រើស​ជាតិ​វិញ De Bruyne ​ក៏​ធ្វើ​បាន​ល្អ​​ច្រើន​ដែរ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​រូបគេ​បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២​គ្រាប់ ជួយ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​យក​ឈ្នះ​លើ​ក្រុម​អ៊ីស្លង់​ក្នុង​លទ្ធផល ៥-១ ​ឯ​ណោះ​ក្នុង​ពាន​រង្វាន់ UEFA Nations League ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី