រូបមួយសន្លឹក និងវីដេអូចាប់កាន់ ឲ្យឃើញកាន់តែច្បាស់ពីទូរសព្ទ LG Wing

  • 2020-09-09 02:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​ប្រកាស​​ចេញ​ជា​ផ្លូវ​ការ​របស់​ LG សម្រាប់​ស្មាតហ្វូន​ម៉ូដែល LG Wing ដែល​មាន​អេក្រង់​អាច​បង្វិល​បាន មាន​ការ​លេច​ចេញ​រូបភាព Render និង​វីដេអូ​ចាប់​កាន់ ដែល​អាច​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ស្មាតហ្វូន​ដែល​មាន​រចនាបថ​ប្លែក​គេ​មួយ​នេះ។

រូបភាព​បាន​បង្ហាញ​ថា​នៅ​ផ្នែក​ខាង​មុខ​គឺ​ជា​អេក្រង់​ដែល​មាន​ទំហំ​ធំ ឯ​ផ្នែក​ខាង​​ក្រោម​​វិញ​​ជា​​ផ្ទាំង​ដែល​មាន​​បំពាក់​អេក្រង់​ត្រឹម​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ សម្រាប់​ផ្នែក​ខាង​ក្រោយ​វិញ​វា​មាន​បំពាក់​កាមេរ៉ា​ចំនួន​បី​គ្រាប់ ដែល​មិន​​ទាន់​ដឹង​ពី​លក្ខណៈ​សម្បត្តិ​នៅ​ឡើយ។

ចំពោះ​វីដេអូ​វិញ​ក៏​មាន​បង្ហាញ​លក្ខណៈ​ដូច​គ្នា​ដែរ ប៉ុន្តែ​វា​បាន​បង្ហាញ​អំពី​សកម្មភាព​បង្វិល​អេក្រង់​ចូល​គ្នា ​ដែល​ពេល​បង្វិល​ចូល​គ្នា​មើល​ទៅ​ដូច​​ជា​ស្មាតហ្វូន​ធម្មតា​មួយ​ដែរ។

​​​​ក្រៅ​ពី​រូបភាព និង​វីដេអូ​ដែល​បង្ហាញ​ពី​រូបរាង​ច្បាស់ៗ គេ​នៅ​មិន​ទាន់​ដឹង​ព័ត៌មាន​ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​របស់​ LG Wing នៅ​ឡើយ​ទេ។ បើ​តាម​និម្មិត​សញ្ញា Qualcomm 5G ​គេ​រំពឹង​ថា​ LG Wing នឹង​ប្រើ​ប្រាស់​ឈីប Snapdragon 765G ដើម្បី​​កាត់​បន្ថយ​ថ្លៃ​ចំណាយ និង​អាច​លក់​ស្មាតហ្វូន​នេះ​ក្នុង​ល្បាក់​តម្លៃ​ដែល​មិន​ខ្ពស់​ពេក៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង