Selena Gomez ថាសង្សារចាស់ទាំងអស់របស់នាង គិតថានាងឆ្គួត

  • 2020-09-09 07:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​ថ្មី​មួយ​ដែល Selena Gomez ថត​រូម​គ្នា​ជា​មួយ​តារា YouTube ជំនាញ​ខាង​​ផាត់​មុខ​ Nikkie de Jager ​ម្ចាស់​បទ​ចម្រៀង Rare បាន​ព្រលយ​​ពាក្យ​សម្ដី​​ថា​ មិត្តប្រុស​ចាស់​របស់​​ខ្លួន​ទាំង​អស់​​គិត​ថា​​ខ្លួន​​ឆ្គួត។

​Selena បាន​និយាយ​ថា ៖ ”វា​​គួរ​ឲ្យ​អស់​សំណើច​ណាស់ ដែល​ខ្ញុំ​បាន​ចេញ​បទ​ចម្រៀង​និយាយ​ថា​ចង់​បាន​មិត្ត​ប្រុស...ប៉ុន្តែ​តាម​ពិត​ទៅ​ខ្ញុំ​​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។ ​រឿង​មនុស្ស​ប្រុស​​​នេះ​ ពិបាក​ណាស់។​” តារា​ចម្រៀង​ប៉ុប​វ័យ​ ២៨​ឆ្នាំ​នេះ​ ក៏​បាន​​អះអាង​ដែរ​ថា "សង្សារ​ចាស់​​ខ្ញុំ​ទាស់​អស់ គិត​ថា​ខ្ញុំ​ឆ្គួត។ ខ្ញុំ​អត់​ខ្វល់​ទេ។”

គួរ​ដឹង​ថា​កន្លង​មក Selena ធ្លាប់​ទាក់ទង​ជា​មួយ Justin Bieber, Orlando Bloom និង​ថ្មី​ចុង​ក្រោយ​បំផុត​គឺ The Weeknd។ ​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​ថា​នាង​ទាក់ទង​ Naill Horan ដែរ ប៉ុន្តែ​សមាជិក​ក្រុម One Direction ​បាន​ចេញ​មុខ​ប្រកែក៕​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី