អាសូរ​អ្នក​ដឹកនាំ​សម្ដែង​បទ "ជាង​កាត់​សក់ខក​ស្នេហ៍" ឥឡូវ​ខក​ស្នេហ៍​ខ្លួន​ឯង" ដល់​ថ្នាក់​កោរសក់!

  • 2020-09-09 07:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ សុវណ្ណា​រ័ត្ឋ ដែល​គេ​ដឹង​ថា​ជា​អ្នក​ដឹកនាំ​សម្ដែង​មួយ​រូប​នៅ​ផលិត​កម្ម​ថោន និង​ជា​អ្នក​ជា​ដឹក​នាំ​សម្ដែង​ក្នុង​បទ "ជាង​កាត់​សក់​ខក​ស្នេហ៍" នោះ ពេល​នេះ​បាន​ជួប​រឿង​នេះ​ខ្លួន​ឯង រហូត​ដល់​កោរសក់​ទៀត​ផង។

លោក ចាន់ សុវណ្ណារ័ត្ន អ្នក​ពេល​មិន​ទាន់​កោរ​សក់

រឿង​នេះ​បាន​បែក​ធ្លាយ​ម្សិលមិញ ក្រោយ​ពី​សាមី​ខ្លួន​បាន​បើក​កកាយ​ដោយ​ខ្លួន​ឯង​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន។ ភ្ជាប់​ជាមួយ​រូប​ថត​របស់​ខ្លួន​២សន្លឹក ក្នុង​នោះ​១​សន្លឹក​មាន​សោះ ១សន្លឹក​ទៀត​អត់​សក់ អ្នក​ដឹកនាំ​អភ័ព្វ​ស្នេហ៍​រូប​នេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា "គ្មាន​អ្វី ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ទេ ការ​ផ្លាស់​ប្ដូរ ពី​អារម្មណ៍​ធ្លាប់​សប្បាយ​ចិត្ត បែរ​មក​ក្រៀមក្រំ...”។

លោក​បាន​បញ្ជាក់​នៅ​ចុង​នៃ​សំណេរ​ខ្លី​របស់​លោក​ថា "ជាង​កាត់​សក់​ខក​ស្នេហ៍...ពេល​នេះ​ខក​ដែរ​ហើយ!”។ សារ​របស់​លោក សុវណ្ណា​រ័ត្ន បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ភ្ញាក់​ផ្អើល ហើយ​ខ្លះ​ទៀត ក៏​សម្ដែង​ការ​ហួសចិត្ត ដោយ​សារ​តែ​គិត​មិន​ដល់​ថា អ្នក​ដឹកនាំ​សម្ដែង​ជួប​រឿង​ខូច​ចិត្ត​រឿង​ស្នេហា រហូត​ដល់​ហ៊ាន​កោរសក់​ខ្លួន​ឯង​បែប​នេះ​ឡើយ។

លោក ចាន់ សុវណ្ណារ័ត្ន ក្រោយ​ពេលកោរ​សក់

រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក​ដឹកនាំ​សម្ដែង​រូប​នេះ បាន​នាំ​ឲ្យ​ប្រិយមិត្ត​នឹក​ភ្នក​ទៅ​ដល់​ស្នាដៃ​មួយ​របស់​លោក​កាល​ពី​ប៉ុន្មាន​ខែ​មុន គឺ​ស្នាដៃ​ដឹកនាំ​សម្ដែង​បទ "ជាង​កាត់​សក់​ខក​ស្នេហ៍" របស់​ផលិតកម្ម​ថោន​ច្រៀង​ដោយ ណារិន ដែល​បន្ទាប់​ពី​ដឹក​នាំ​បទ​នេះ​ហើយ លោក​ក៏​ភ្លាត់​មក​ជួប​រឿង​នេះ​ខ្លួន​ឯង។ ដូច្នេះ​ហើយ ទើប​លោក​បន្សល់​ឃ្លា​ចុង​ក្រោយ​នៃ​ប្រយោគ​របស់​លោក "ជាង​កាត់​សក់​ខក​ស្នេហ៍...ពេល​នេះ​ខក​ដែរ​ហើយ!”។

យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ទេ​ថា ដំណើរ​រឿង​នៃ​ស្នេហា​ខក​បំណង​របស់​លោក ចាន់ សុវណ្ណា​រ័ត្ន មាន​ដើម​ហេតុ​យ៉ាង​ហើយ​ជួប​បញ្ហា​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​ដោយ​សារ​មូលហេតុ​អ្វី​នោះ​ទេ។ ក្រៅ​ពី​នេះ គេ​ក៏​មិន​ទាន់​ដឹង​ទៀត​ថា នេះ​ជា​សាច់​រឿង​ពិត​របស់​អ្នក​ដឹកនាំ​សម្ដែង​រូប​នេះ​មែន ឬ​ក៏​គ្រាន់​តែ​សរសេរ​លេង​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ស្នាដៃ​របស់​លោក​ក្នុង​បទ​ចម្រៀង​ខាង​លើ​នេះ ក៏​មិន​ទាន់​ដឹង​ដែរ ខណៈ​ជុំ​វិញ​រឿង​នេះ សាមី​ខ្លួន​នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​នៅ​ឡើយ។

អត្ថបទ៖ ទារិកា

អត្ថបទថ្មី