Suzuki ចេញម៉ូតូ GSX-R1000R Limited Edition ថ្មី មួយគ្រឿងតម្លៃ ២ម៉ឺនដុល្លារ

  • 2020-09-10 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Suzuki បានប្រកាសចេញម៉ូតូ GSX-R1000R Limited Edition ថ្មី ដើម្បីអបអរសាទរខួបទី១០០ឆ្នាំរបស់ក្រុមហ៊ុន ដែលនឹងចេញលក់នៅលើទីផ្សារប្រទេសអង់គ្លេស នាខែក្រោយ។

Suzuki GSX-R1000R Limited Edition ដែលមានពណ៌ខៀវលាយទឹកប្រាក់ និងមានការឌីហ្សាញតាមម៉ូតូ GSX-RR MotoGP នេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃ ២២ ០០០ដុល្លារក្នុងមួយគ្រឿង។

ក្នុងនោះផងដែរ GSX-R1000R នឹងមានបំពាក់ប្រព័ន្ធ Variable Valve Timing System និងប្រព័ន្ធភ្លើងដូចម៉ូតូ GSX-RR ដែរ ព្រមទាំងមាន Traction Control Modes ដល់១០ប្រភេទខុសៗគ្នា, Quickshifter, Auto-blipper, Launch Control និងហ្វ្រាំង ABS ប្រភេទ Lean Angle-Sensitive ផងដែរ។

ម៉ូតូ GSX-R1000R បំពាក់ម៉ាស៊ីនចំណុះ ១ ០០០សេសេ បង្កើតកម្លាំងបាន ១៩៩សេះ មានទម្ងន់ ២០៣គីឡូក្រាម អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម