កម្មវិធី YouTube រកលុយបានជិត ៨៤លានដុល្លារ ជាប់លេខពីរ ឯលេខមួយនៅតែជា…

  • 2020-09-10 02:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​សីហា​ឆ្នាំ ២០២០ នេះ ​កម្មវិធី ​TikTok អាច​រក​ចំណូល​បាន​ ៨៨​,១​លាន​ដុល្លារ​​​នៅ​ទូទាំង​ពិភពលោក​ បន្ត​កាន់​កាប់​តំណែង​កំពូល​លេខ​មួយ​ជា​កម្មវិធី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ ទោះ​បី​រង​ការ​គំរាម​កំហែង​ពី​សហរដ្ឋអាមេរិក​ក្ដី។

តាម​តួ​លេខ​របស់ Sensor Tower ​បាន​បង្ហាញ​ថា​ចំណូល ៨៨,១​លាន​ដុល្លារ​នេះ មាន​ ៨៥% បាន​មក​ពី​ទីផ្សារ​ប្រទេស​ចិន ​ហើយ​នៅ​សហរដ្ឋអាមេរិក​មាន​ចំណែក ៧,៨% និង​នៅ​ប្រទេស​ទួរគី​មាន​ចំណែក ១,៤%។ ចំណាត់​ថ្នាក់​លេខ​ពីរ​គឺ​បាន​ទៅ​លើ TikTok ដែល​រក​ចំណូល​បាន ៨៣,៩​លាន​ដុល្លារ។

ក្នុង​រយៈពេល​​ ៨​ខែ​នៃ​ឆ្នាំ ២០២០ នេះ អ្នក​ប្រើ​ប្រាស់​​​ទូទាំង​ពិភពលោក​បាន​ចំណាយ​ប្រមាណ ៥៩២​លាន​ដុល្លារ​នៅ​លើ App Store ដើម្បី​ទិញ​កាក់​នៅ​លើ​កម្មវិធី TikTok។ ​​ក្នុង​នោះ​មាន​ ៣៥​លាន​ដុល្លារ បាន​មក​ពី​អ្នក​ប្រើ​ប្រាស់​នៅ​អាមេរិក។ បើ​នៅ​លើ Android Play Store វិញ អ្នក​ប្រើ​នៅ​អាមេរិក​បាន​ចំណាយ​ប្រមាណ ៦,៦​លាន​ដុល្លារ​ លើ​កម្មវិធី TikTok។

គេ​រំពឹង​ថា​នា​ខែ​ក្រោយ​នេះ​កម្មវិធី​ TikTok អាច​នឹង​ធ្លាក់​ចំណាត់​ថ្នាក់​របស់​ខ្លួន ដោយ​សារ​ជិត​ដល់​​ថ្ងៃ​កំណត់​ដែល​រដ្ឋាភិបាល​អាមេរិក​សម្រេច​ថា​បិទ​កម្មវិធី TikTok ​មិន​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ប្រើ៕ ​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង