ទីបំផុត Real ដាក់​តម្លៃ​លក់​សម្រាប់ Bale មិន​លើស​ពី​តម្លៃ​របស់ James ប៉ុន្មាន​ទេ

  • 2020-09-10 02:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ព្រម​អនុញ្ញាត​ឲ្យ Gareth Bale ចាកចេញ​ពី​ក្រុម​ហើយ​ដោយ​ដាក់​តម្លៃ​​ខ្លួន​ត្រឹម​តែ​២២​លាន​ផោន​ប៉ុណ្ណោះ។

Bale ត្រូវ​បាន​រាយការណ៍​អស់​សង្ឃឹម​ក្នុង​ការ​ចាកចេញ​ពី Real Madrid បន្ទាប់​ពី​ក្លឹប​ស្ទាក់ស្ទើរ​​​ក្នុង​ការ​បង់​ប្រាក់​ផ្ដាច់​​​​លើ​កុងត្រា​នៅ​សល់​រយៈពេល​២​ឆ្នាំ​របស់​គេ​​ដែល​មាន​តម្លៃ​៣០,២​លាន​ផោន​​ ដើម្បី​ឲ្យ​​ទៅ​រក​ក្លឹប​ថ្មី។ ថ្មី​ៗ​កន្លង​ទៅ Bale ក៏​បាន​និយាយ​ដែរ​ថា Real បាន​ធ្វើ​រឿង​លំបាក​សម្រាប់​គេ​អាច​​ចាកចេញ​ពី​ក្លឹប។

ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ប្រទេស​អេស្ប៉ាញ​ឲ្យ​ដឹង​ថា Madrid ពេល​នេះ​បាន​យល់​ព្រម​ឲ្យ Bale ចេញ​ហើយ ដោយ​ទាមទារ​តម្លៃ​ខ្លួន​លក់​ត្រឹម​២២​លាន​ផោន​ប៉ុណ្ណោះ។ ប្រភព​ដដែល​បន្ត​ថា Zinedine Zidane លែង​ត្រូវ​ការ Bale ទៀត​ហើយ ប៉ុន្តែ​ក៏​មិន​ឲ្យ​គេ​ចេញ​ដោយ​​មិន​ទទួល​បាន​ប្រាក់​ដែរ។ ក្រុម​ធំ​នៅ​អង់គ្លេស​២​គឺ​ Manchester United និង Spurs មាន​ការ​ចាប់​អារម្មណ៍​លើ Bale។

Zidane នឹង​ធ្វើ​ការ​ជួប​ប្រជុំ​ជាមួយ Bale ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​សម្រេច​ចិត្ត​ តើ​ជំហ៊ាន​បន្ទាប់​ត្រូវ​ធ្វើ​អ្វី​ទៀត។ Madrid ទើប​តែ​លក់​ James Rodriguez ​ទៅ​ឲ្យ Everton នៅ​ដើម​សប្ដាហ៍​នេះ​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​២០​លាន​ផោន​ប៉ុណ្ណោះ៕​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម