សងសឹក​ទៀត​ហើយ​ វ៉ាន់​ វឿន​ បឺត​ សង្ឃឹម​ ប៉ុន្តែ​២ប្រកួត​ចុង​ក្រោយ​សន្លប់​រហូត​

  • 2020-09-10 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​សំរឹទ្ធ ​ស៊ីហ្គេម​ វ៉ាន់​ វឿន​ ត្រូវ​ប្រកួត​សងសឹក​ បឺត​ សង្ឃឹម​ ជា​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នេះ​នៅ​ CNC​ ខណៈ​សងសឹក​២ប្រកួត​មុន​សន្លប់​រហូត។​

បឺត សង្ឃឹម ប្រកួតកន្លងទៅ(ខៀវ)

ជំនួប​កន្លង​ទៅ​២ប្រកួត​ចុង​ក្រោយ​រវាង​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឹម​ នេះ​គឺ​ធ្វើ​ឲ្យ​មហាជន​ក៏​ដូច​ជា​អ្នក​តាមដាន​គុន​ខ្មែរ​មាន​ការ​ពេញ​ចិត្ត​ និង​សរសើរ​ថា​ប្ដូរ​ផ្ដាច់​គ្នា​ល្អ​មែន។​ ប៉ុន្តែ​អ្វី​ដែល​មិន​គាប់​ប្រសើរ​របស់​ វ៉ាន់​ វឿន​ នោះ​គឺ​សន្លប់​មិន​ចប់​ទឹក​៥។​

ការ​ប្រកួត​សងសឹក​នេះ​គេ​មើល​ឃើញ​ថា​ វ៉ាន់​ វឿន​ មាន​ការ​ប្ដេជ្ញា​ខ្ពស់​ដើម្បី​ចង់​ឈ្នះ​ ហើយ​ក៏​មាន​ការ​ដាក់​ធំ​ផង​រហូត​ថា​ចាញ់​អាច​នឹង​ផ្អាក​ឡើង​សង្វៀន​មួយ​រយៈ​ទៀត​ផង​ នេះ​បើ​តាម​ការ​លើក​ឡើង​តាម​បណ្ដាញ​សង្គម​ហ្វេសបុក។​ ចំណែក​ បឺត​ សង្ឃឺម​ ក៏​មាន​ភាព​ជឿជាក់​ និង​មាន​ទំនុក​ខ្ពស់​ថា​នៅ​តែ​អាច​ឈ្នះ​ការ​ប្រកួត​សងសឹក​ជា​មួយ​ វ៉ាន់​ វឿន​ ជា​ថ្មី​នេះ។​

រូបភាពរបស់ Sport Zone

រំលឹក​ដែរ​ថា​ ជំនួប​សងសឹក​ និង​ដណ្ដើម​ប្រាក់​លាន​រវាង​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឹម​ នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​លើ​សង្វៀន​ CNC ​ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ។​ វ៉ាន់​ វឿន​ ២ប្រកួត​ ប៉ះ​ បឺត​ សង្ឃឹម​ កន្លង​ទៅ​នេះ​គឺ​សន្លប់​ទាំង​ពីរ​ដង។​ រី​ឯ​ បឺត​ សង្ឃឹម​ ក៏​ធ្លាប់​បាត់បង់​ខ្សែក្រវាត់​ដោយ​សារ​ វ៉ាន់​ វឿន​ ដែរ​កន្លង​ទៅ​នេះ​ដូច្នេះ​ប៉ះ​ជា​ថ្មី​នេះ​ច្បាស់​ជា​កក្រើក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម