ភ័យមិនតិចទេ! ផ្ទៃមេឃទាំងមូល នៅរដ្ឋកាលីហ្វ័រញ៉ា ប្រែជា ពណ៌ទឹកក្រូច

  • 2020-09-10 03:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការភ្ញាក់ផ្អើល ពេញទាំងក្រុង នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា ព្រោះតែផ្ទៃមេឃទាំងមូល ប្រែទៅពណ៌ទឹកក្រូច ដោយសារ តែផ្សែងអព្ទ ដែលចេញពី ភ្លើងឆេះព្រៃ។

រូបភាព ដោយ REUTERS

កាលពីថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានខ្យល់បក់ខ្លាំង រួមជាមួយផ្សែង និងផេះ ពីអគ្គិភ័យមួយនៅភាគខាងជើងនៃរដ្ឋ កាលីហ្វ័រញ៉ា ដែលធ្វើអោយអ្នក ស្រុកនៅសាន់ហ្វ្រាន់ស៊ីស្កូនិងតំបន់ជុំវិញបានភ្ញាក់ពីហេតុការណ៌ ដ៏ចម្លែក ដែលធ្វើអោយមេឃខ្មៅងងឹត ដែលខ្លះគិតថាវាជាពេលយប់។

លោកស្រី Catherine Geeslin ដែលរស់នៅតំបន់ Portal ខាងលិចនៃទីក្រុងបានប្រាប់កាសែត San Francisco Chronicle ថា " វាមានអារម្មណ៍ថាដូចជាចុងបញ្ចប់នៃពិភពលោក " ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលឃើញវានៅតែងងឹតហើយវាចំឡែក ខណៈញ៉ាំអាហារថ្ងៃត្រង់នៅទីងងឹត។

រូបភាព ដោយ REUTERS

លោក Brian Garcia អ្នកព្យាករណ៍អាកាសធាតុជាតិ (NWS) បានប្រាប់ SFGate ថា“ នេះមិនមែនជាការមើលឃើញទូទៅនោះទេ ពីព្រោះវាត្រូវការលក្ខខណ្ឌជាក់លាក់ដើម្បីឱ្យរឿងនេះកើតឡើង ហើយជាក់ស្តែងវាត្រូវការភ្លើងដែលមានផលិតកម្មផ្សែងច្រើន” ។ នៅពេលភ្លើងឆេះនៅតែបន្ត អ្នកព្យាករណ៍រំពឹងថានឹងមានស្ថានភាពស្រដៀងគ្នានៅប៉ុន្មានថ្ងៃខាងមុខទៀត។

ទន្ទឹមនឹងនេះដែរ អភិបាល Kate Brown នៅរដ្ឋ Oregon បាននិយាយថានេះគឺជាព្រឹត្តិការណ៍ដែលមានតែមួយជំនាន់ដែលអាចនាំមកនូវការបាត់បង់ដ៏ធំបំផុតនៅក្នុងជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ៕

ប្រភព៖ BBC   ប្រែសម្រួល ៖​ Art