ក្រោយបាន​ប្ដីជាកូន​សេដ្ឋី និង​កើតបាន​កូនប្រុសម្នាក់ ទ្រព្យរបស់ Ming Xi កាន់តែ​ហូរហៀរ

  • 2020-09-10 03:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​រៀបការ​ជាមួយ​នឹង​ Mario Ho កាលពី​ឆ្នាំ ២០១៩ និង​កើត​បាន​កូន​ប្រុស​ Ronaldo ឲ្យ​គ្រួសារ​មហសេដ្ឋី​ប្រចាំ​ហុងកុង-ម៉ាកាវ Stanley Ho មក​ ជីវិត​របស់ Ming Xi កាន់​តែ​ស្រស់បំព្រង និង​មាន​អ្នក​សរសើរ​ពីសំណាង​របស់​នាង​ជា​ច្រើន​នាក់។

វិបសាយព័ត៌មាន​ Sina បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដោយ​បាន​បង្ហាញពីទ្រព្យ​សម្បត្តិរបស់​កូន​ប្រសាស្រី​អ្នក​មានដែល​ជា​តារាម៉ូដែល​របស់​ Victoria Secret ​រូប​នេះ​នាពេល​បច្ចុប្បន្ន។ ជាក់ស្ដែង​ក្រោយ​កើត​បាន​កូន​ប្រុស នាង​ស្រាប់​តែ​បាន​ទទួល​​រង្វាន់ពីគ្រួសារ​ខាងប្ដី​នូវទឹកប្រាក់​ចំនួន​ ១០០លានយ័ន (ខ្ទង់ ១៤ ៦២៥ ០២០ដុល្លារ)។

បន្ថែម​ពី​លើ​នេះ នាង​ និង​ប្ដី​ក៏​បាន​ទទួល​ប្រាក់សម្រាប់​ចិញ្ចឹម​មើល​ថែកូន​ ដល់​ទៅ​ ១០០លាន​យ័ន​បន្ថែម​ទៀតដែរ ប៉ុន្តែ​ឯកសារ​ក្រដាសស្នាម​ មូលនិធិនោះ​គឺ​ជា​កម្មសិទ្ធិរបស់ Ming Xi ជា​អ្នក​កាន់​កាប់។

មិនទាន់អស់ទេ Ming Xi ក៏​នៅ​ទទួល​បាន​វីឡាស្កឹមស្កៃតម្លៃ ៤៥០លានយ័ន (ខ្ទង់ ៦៥ ៨១០ ៦៥៥ដុល្លារ) ពីម្ដាយ​ក្មេកផងដែរ។ ប្រភពក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ រាល់អចលនទ្រព្យ​ និង​លុយដែល​ Ming Xi ទទួល​បាននោះ​មិន​មែន​ត្រឹម​សំបកក្រៅ​ទេ មានន័យ​ថា​នាង​សុទ្ធ​តែមាន​សិទ្ធិកាន់កាប់ផ្ទាល់។

ប៉ុន្តែ​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ គ្រាន់​តែ​ជា​អ្វី​ដែល​សារព័ត៌មានផ្សព្វផ្សាយ និង​មិនទាន់​មាន​ការបញ្ជាក់​ផ្លូវការ​ពី Ming Xi និង​ក្រុមគ្រួសារ​នៅឡើយទេ។ ទោះជាយ៉ាង​ណា​ មនុស្សជា​ច្រើន​នៅ​តែ​ជឿជាក់​ថា​ វា​អាច​ជា​ការពិត​មែន​ ស្របពេលគ្រួសារ​សាច់ថ្លៃ​នាង​ជា​អ្នក​មាន​ខ្លាំង​ ហើយ​ក្រោយ​កើត​បាន​កូន​ប្រុស​ទៀត​ នាង​រឹតតែ​ទទួល​បាន​ក្ដី​ស្រឡាញ់​ និង​ការ​យកចិត្តទុកដាក់ខ្លាំង​ពី​ពួកគេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី