Klopp ​ថា Liverpool ​មិន​ចាយ​លុយ តែ​រដូវ​កាល​នេះ​អាច​ការពារ​ជើង​ឯក​បាន​

  • 2020-09-10 07:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​នៅ​រដូវ​កាល​នេះ ​មិន​ទាន់​ចាយ​ប្រាក់​ដើម្បី​ទិញ​ដូរ​កីឡាករ​នៅ​ឡើយ​ទេ ​ក៏​ព្រោះ​តែ​ក្លឹប​បាន​ចំណាយ​ប្រាក់​ច្រើន​២​រដូវ​កាល​ជាប់​គ្នា​មក​ហើយ។

​ត្បិត​តែ​មិន​ចាយ​ប្រាក់​ទិញ​កីឡាករ​ថ្មី ​ហើយ​ក្លឹប​ដទៃ​ទៀត​ដូច Chelsea ​និង Man City ​ចាយ​លុយ​ច្រើន​យ៉ាង​ណា​ក្ដី ​ក៏​លោក Klopp ​មើល​ឃើញ​ថា​ក្រុម​ហង្ស​ក្រហម​របស់​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការពារ​តំណែង​ជើង​ឯក​បាន​ដែរ។ ​លោក ​អះអាង​ថា​សមាជិក​ក្រុម​បច្ចុប្បន្ន​បាន​ប្រមូល​កម្លាំង​បាន​ល្អ ​ហើយ​ការ​ហ្វឹកហាត់​ជុំ​គ្នា​យូរ​នេះ​​នឹង​ធ្វើ​ឱ្យ​ពួកគេ​យល់​ចិត្ត​គ្នា​ខ្លាំង​មួយ​កម្រិត​ទៀត។ ​ក្រុម Liverpool ​រដូវ​កាល​នេះ ​មិន​អាច​ចាយ​ប្រាក់​ច្រើន​ដូច​ក្លឹប​ដទៃ​បាន​ឡើយ។

​អ្នក​ចាត់ការ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ “យើង​កំពុង​រស់​នៅ​ពិភព​លោក​ដែល​​មាន​រឿង​ជា​ច្រើន​មិន​អាច​ប្រាកដ​ច្បាស់​បាន។ ​សម្រាប់​ក្លឹប​ខ្លះ ​វា​ហាក់​ដូចជា​មិន​សំខាន់​ឡើយ ​សម្រាប់​ពួកគេ​ថា​អនាគត​នឹង​យ៉ាង​មិច។ ​ពួកគេ​គ្រប់គ្រង​ដោយ​ប្រទេស ​ដោយ​មនុស្ស​មាន​អំណាច​នយោបាយ វា​ជា​ការ​ពិត។ ​ក្លឹប​របស់​យើង​មិន​មែន​បែប​នោះ​ទេ”។

​រំលឹក​ថា Chelsea ​ដែល​មាន​ម្ចាស់​ជា​សេដ្ឋី​និង​ជា​អ្នក​នយោបាយ​ម្នាក់​នៅ​រុស្ស៊ី ​បាន​ទិញ​កីឡាករ​ជា​ច្រើន ​ដោយ​ចំណាយ​ជាង​២០០​លាន​ផោន​ទៅ​ហើយ។ ​ស្រប​ពេល Man City ​វិញ​ក៏​មិន​អន់​ជាង Chelsea ​ដែរ ពួកគេ​ទិញ​កីឡាករ​ថ្មី​ចូល​សុទ្ធ​តែ​តម្លៃ​ខ្លួន​ខ្ពស់ ហើយ​ចង់​បាន​នរណា​គឺ​បាន​អ្នក​នោះ​តែ​ម្ដង។ ​ដោយ​ឡែក Liverpool ​វិញ ​រដូវ​កាល​នេះ​ទិញ​តែ​ម្នាក់​គត់​គឺ Kostas Tsimkas ​ពី​ក្រុម​ Olympiacos ​តម្លៃ​ជាង​១១​លាន​ផោន៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម