ញាក់​សាច់​ពេល​ដឹង​តម្លៃ​ខ្លួន​​ រថថាំង​​​ប្រកួត​​​​ចុងក្រោយ​ នៅសង្វៀន​​ក្នុង​ស្រុក​បាន​ជិត​ម៉ឺនដុល្លារ

  • 2020-09-10 07:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ល្បីល្បាញ​ចេះ​តែ​កើន​ជា​បន្តបន្ទាប់ អ្នក​ប្រដាល់​ថៃ រថថាំង ជិតមឿងនុន​​ទទួល​បាន​តម្លៃ​ខ្លួន​ដល់​ទៅ​៣​សែន​បាត (ជិត​១​ម៉ឺន​ដុល្លារ) សម្រាប់​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន​នៅ​សង្វៀន​​ក្នុង​ប្រទេស​ថៃ។

រថថាំង​បាន​ប្រកួត​​ចុងក្រោយ​​​នៅ​សង្វៀន​ក្នុង​ស្រុក​ប៉ះ​ជាមួយ​សិស្ស​ច្បង​ កាវណា កាល​ពី​ដើមឆ្នាំ​២០២០ នៅ​សង្វៀន​ Rajadamnern។ មុន​ការ​ប្រកួត​មក​ដល់​ក៏​មាន​កិច្ចសម្ភាសន៍​​ជាមួយ​កីឡាករ​ទាំង​ពីរ ផង​ដែរ។ ក្នុង​នោះ​​រថថាំង​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​ដែល​គេ​ទទួល​សម្រាប់​​ប្រកួត​នេះ​គឺ​បាន​៣​សែន​បាត ឯ​កាវណា​បាន​១,៥​សែន​​បាត។

ចំពោះ​ការ​ប្រកួត​​ដ៏​ស្វិតស្ចាញ​រវាង​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​៥​ទឹក​ពេញ ជា​លទ្ធផល​កាវណា​ឈ្នះ​ពិន្ទុ បញ្ចប់​ភាព​មិន​ដែល​ចាញ់​របស់​រថថាំង​នៅ​១២​ប្រកួត​ចុងក្រោយ។ បន្ទាប់​ពី​ចប់​ប្រកួត​នេះ​មក រថថាំង​មិន​ដែល​ប្រកួត​នៅ​សង្វៀន​​​ក្នុង​ស្រុក​ទៀត​ឡើយ ដោយ​សារ​ប្រដាល់​ក្នុង​ស្រុក​ថៃ​ត្រូវ​ផ្អាក​ព្រោះ​តែ​​​វីរុស​កូវីដ-១៩​រាតត្បាត។

យ៉ាណា​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ ២០២០ រថថាំង​បាន​បង្ហាញ​ខ្លួន​នៅ​សង្វៀន​អន្តរជាតិ ONE Championship ដែល​រៀបចំ​នៅ​ប្រទេស​ថៃ បាន​ការពារ​ខ្សែ​ការវាត់​របស់​ខ្លួន​បាន​សម្រេច​​ទល់​នឹង​ភិចដាំ។ តាម​ព័ត៌មាន​ចុងក្រោយ រថថាំង​នឹង​ត្រូវ​ចេញ​សងសឹក​​ជាមួយ​កាវណា​​នៅ​ថ្ងៃ​ទី ៥ ខែ តុលា​ខាង​មុខ​នេះ​នៅ​សង្វៀន Rangsit ក្នុង​ប្រទេស​ថៃ៕

ការប្រកួត​របស់​រថថាំង និង​កាវណា

អត្ថបទ៖ ហេង សុធារិទ្ធិ