លេង​សើច​ម៉េច​បាន ហ៊ិន ច័ន្ទនីរ័ត្ន ប្រើ​ប្រាស់​នាឡិកា​ប្រណិត​ៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជា​ច្រើន​គ្រឿង

  • 2020-09-10 07:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទៅ​ការ​ប្រើ​ប្រាស់​នាឡិកា​ដៃ​ស៊េរី​ប្រណិត​ៗ​តម្លៃ​កប់​ពពក​របស់​តារា​ល្បី​ៗ​ខ្មែរ​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា ព្រាប សុវត្ថិ ម៉ាដូណា ពេជ្រ សោភា ជា​ដើម។ ឥឡូវ​នេះ មាន​តម្រុយ​មួយ​ផ្សេង​ទៀត​ថា ហ៊ិន ច័ន្ទនីរ័ត្ន ក៏​ស្ថិត​ក្នុង​បញ្ជី​សិល្បករ​និយម​ប្រើ​នាឡិកា​ប្រណិត​ៗ​ដែរ។

ចំណុច​ពិសេស​មួយ​របស់​តារា​ស្រី​ទម្រង់​មុខ​ស្រទន់​មួយ​នេះ គឺ​នាង​មាន​នាឡិកា​ដៃប្រណិត​ៗ​នោះ ច្រើន​គ្រឿង​​ណាស់​សម្រាប់​ប្រើ ក្នុង​នោះ​១​គ្រឿង​ៗ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។ នេះ​បើ​តាម​ទំព័រ Watch Enthusias Vintage ដដែល។ ប្រភេទ​នាឡិកា​ទាំង​នោះ​របស់​តារា​ស្រី​មាន​ដូច​ជា៖

១.Patek Phillip Geneve: តម្លៃ ៤៥ ០០០ដុល្លារ​អាមេរិក

២.Frank Muller 32 Moon Phase Diamond: តម្លៃ​ប្រមាណ ២ម៉ឺន​ដុល្លារ​អាមេរិក

៣.Hublot: តម្លៃ​មិន​ត្រូវ​បាន​បញ្ចេញ

៤.Cartier Santos 100 តម្លៃ​មិន​ត្រូវ​បាន​បញ្ចេញ

អត្ថបទ៖ ទារិកា