បេក្ខភាព​ប្រធាន​ក្លឹប Barca យល់​ថា​ សម្ដី​ Messi ថ្ងៃ​មុន​ ធ្វើ​ឲ្យ Bartomeu ឆាប់​ធ្លាក់​ពី​តំណែង

  • 2020-09-10 13:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jordi Farre បាន​និយាយ​ប្រាប់​សារព័ត៌មាន Goal កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បទ​សម្ភាសន៍​របស់​ខ្សែប្រយុទ្ធ​អាហ្សង់ទីន Lionel Messi កាល​ពី​ដើម​ខែ​កញ្ញា ធ្វើ​ឲ្យ​ពន្លឿន​ការ​បោះ​ឆ្នោត​ដក​សេចក្ដីទុកចិត្ត​ចំពោះ​លោក Joseph Maria Bartomeu ដែល​ជា​ប្រធាន​ក្លឹប​ Barcelona ព្រម​ទាំង​គណៈកម្មការ​ប្រតិបត្តិ​របស់​ក្លឹប​ធ្លាក់​ចេញ​ពី​តំណែង។

បេក្ខភាព​ប្រធាន​ក្លឹប​ Barca រូប​នេះ​បាន​លើកឡើង​ថា៖ " ហត្ថលេខា​នៃ​ការ​បោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​ចំពោះ​លោក Bartomeu ត្រូវ​បាន​ពន្លឿន​ក្រោយ​ពី​ Messi និយាយ​ប្រាប់​សារព័ត៌មាន Goal នៅ​ថ្ងៃ​មុន​នេះ " ។

លោក​បាន​បន្ត​ថា៖ " ក្រៅ​ពី​បញ្ហា​ Messi នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដូច​ជា​បញ្ហា​ហិរញ្ញវត្ថុ​ជា​ដើម ដោយ​ក្លឹប​ Barcelona នៅ​ជំពាក់​បំណុល​ជាង ១ប៊ីលាន​ដុល្លារ​ឯណោះ។ យើង​សង្ឃឹម​ថា​ យើង​ប្រមូល​បាន​ហត្ថលេខា​គ្រប់​ត្រឹម​ថ្ងៃ​ទី១៧ ខែ​កញ្ញា ហើយ​បើ​គ្រប់​នោះ​នឹង​មាន​ការ​បោះ​ឆ្នោត​ប្រជាមតិ​ក្នុង​រយៈពេល ៣០ថ្ងៃ ហើយ​បើ​លទ្ធផល​នោះ​ប្រឆាំង​នឹង​លោក Bartomeu នោះ​ការ​បោះឆ្នោត​រើស​ប្រធាន​ក្លឹប​នឹង​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ ឆ្នាំ២០២០​នេះ " ។

Messi កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បាន​លើក​ឡើង​ថា ខ្លួន​មាន​បំណង​ចាកចេញ​ពី​ Barcelona ដោយសារ​តែ​បញ្ហា​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ថ្នាក់ដឹកនាំ​ក្លឹប។ យ៉ាងណាមិញ ដោយសារ​តែ​បញ្ហា​ថ្លៃ​ផ្ដាច់​កុងត្រា​ជាង ៨០០លាន​ដុល្លារ​អាមេរិក ទើប​ធ្វើ​ឲ្យ​គេ​បន្ត​នៅ​ក្លឹប​មួយ​រដូវ​កាល​ទៀត​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី