ក្រសួងសុខាភិបាលកម្ពុជា បង្ហើបពីយុទ្ធសាស្រ្ដ​ជោគជ័យ គ្រប់គ្រងកូវីដ១៩

  • 2020-09-11 09:17:53
  • ចំនួនមតិ 3 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលកម្ពុជា បានប្រាប់ពីយុទ្ធសាស្រ្ដ​អំពីការទប់ស្កាត់ នៃការចម្លងជំងឺកូវិដ-១៩ នៅកម្ពុជាទទួលបានជោគជ័យ ក្នុងនោះក្រសួងសុខាភិបាលកម្ពុជា បានប្រកាន់យកនូវគោលការណ៍យុត្តិសាស្ដ្រ៥យ៉ាង ដែលហៅថា 5e។ យុត្តិសាស្ដ ៥ចំណុចនេះ គឺបង្ហើបឡើងដោយ លោកជំទាវ ឱ វណ្ណឌីន ដែលបានផ្ញើសារសំឡេងនៅក្នុងប្រព័ន្ធអេឡិចត្រូនិក Telegram នៅថ្ងៃទី១១ ខែកញ្ញា ២០២០នេះ។

ចង់ដឹងយុទ្ធសាស្រ្ដ​ទាំង e5 នោះគឺជាអ្វី សូមអានខាងក្រោមនេះ៖

១ - ( e1 ) Early មានន័យថា ត្រូវតែស្រាវជ្រាវ រុករក ឲ្យបានទាន់ពេលវេលា​ នូវអ្នកដែលមានវិជ្ជមានកូវិដ-១៩។

២ - ( e2 ) Early conduct testing មានន័យថា តាមការស្រាវជ្រាវបន្តទៀត នូវអ្នកដែលសង្ស័យ រកតាមបណ្តាញនៃការចម្លងបន្ត នៅទីតាំងណាមួយ រឺកន្លែងណាមួយ ដែលមានការសង្ស័យ​ ដែលអាចចម្លងពីបុគ្គលមួយទៅបុគ្គលមួយ ត្រូវធ្វើឲ្យបានលឿនបំផុត។

៣ - (e3) Isolation មានន័យថា នូវពេលដែលយើងរកឃើញ រឺ ក៏សង្ស័យករណីដែលរកឃើញថាមានវីរុសកូវិដ-១៩ រឺក៏ឆ្លង គឺយើងត្រូវដាក់បុគ្គលទាំងនោះ នៅដាច់ដោយឡែកភ្លាមៗ ដោយមិនទុកពេលយូរនោះទេ ត្រូវធ្វើភ្លាមៗ។

៤​ - (e4) Early treatment មានន័យថា ប្រសិនបើរកឃើញអ្នកមានវិជ្ជមានកូវិដ-១៩ ត្រូវបញ្ជូនទៅកន្លែងព្យាបាល​ នៅមន្ទីរពេទ្យរដ្ឋឲ្យបានលឿនជាទីបំផុត ដោយមិនរងចាំយូរ។

៥ - (e5) Early provention មានន័យថា ត្រូវអនុវត្តវិធានការនេះឲ្យបានលឿនមុនបុគ្គលណាមួយដែលមានចម្លងជំងឺកូវិដ-១៩ ។ ចំពោះការចម្លងនៃចំណុចទី៥នេះ គឺមានសារសំខាន់ណាស់ ក្នុងការទប់ស្កាត់វីរុសកូវិដ-១៩ ។

ប្រទេសកម្ពុជាបានព្យាបាលអ្នកជំងឺចុងក្រោយគេបង្អស់ទី ២៧៤ ឲ្យជាសះស្បើយពីជំងឺកូវីដ១៩ ដោយជោគជ័យ ដែលធ្វើឲ្យប្រទេសកម្ពុជាគ្មានអ្នកជំងឺកូវីដតទៀត គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ២០២០នេះ៕

ប្រភព៖ ក្រសួងសុខាភិបាល