មកស្គាល់គោរមងារ និងព្រះភក្ត្រសម្តេចសង្ឃទាំងអស់ក្នុងគណៈមហានិកាយនៅកម្ពុជា

  • 2020-09-12 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រចនាសម័្ពន្ធថ្នាក់ដឹកនាំនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជារួមមាន សម្តេចព្រះមហាសង្ឃរាជមាន១ព្រះអង្គ សម្តេចព្រះសង្ឃនាយកមាន១ព្រះអង្គ ព្រះសង្ឃនាយករងមាន ៣ព្រះអង្គ សម្តេចនៃគណៈមហានិកាយមាន៧ព្រះអង្គ។

»សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយព្រះរាជាណាចក្រកម្ពុជា

១.សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ជាសម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គង់នៅ វត្តឧណ្ណាលោម រាជធានីភ្នំពេញ

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ជាសម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ

**»សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយព្រះរាជាណាចក្រកម្ពុជា**

១.សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ គង់នៅ វត្តបទុវតី រាជធានីភ្នំពេញ

សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ រូបថត៖ផេកFBវត្តបុទមវតី

» ព្រះរាជាគណៈថ្នាក់ឯក និងជាសម្តេចព្រះសង្ឃនាយករងនៃគណៈនៃគណៈមហានិកាយ មាន៣ព្រះអង្គ**

១.សម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ គង់នៅ វត្តមុនីសុវណ្ណ រាជធានីភ្នំពេញ

២.សម្ដេចព្រះវ័នរ័ត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ គង់នៅ វត្តច័ន្ទបុរីវង្ស រាជធានីភ្នំពេញ

៣.សម្ដេចព្រះឧត្តមវង្សា មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ គង់នៅ វត្តមុនីប្រសិទ្ធីវង្ស រាជធានីភ្នំពេញ

»សម្តេចគណៈមហានិកាយមាន៧ព្រះអង្គ

១.សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល គង់នៅ វត្តលង្កាព្រះកុសមារាម រាជធានីភ្នំពេញ

២.សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ គង់នៅ វត្តព្រែកប្រាំង ខេត្តកណ្តាល

៣.សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា គង់នៅ វត្តវិមាតេជះស្រះចក រាជធានីភ្នំពេញ

៤.សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន គង់នៅ វត្តបុទមវតី រាជធានីភ្នំពេញ

៥.សម្តេចព្រះមហាអរីយវង្ស ឃី សុវណ្ណរតនា គង់នៅ វត្តមង្គលវ័ន រាជធានីភ្នំពេញ

៦.សម្តេចព្រះឧត្តមមុនី ជា សំអាង គង់នៅ វត្តសុវណ្ណវារី ព្រែកតាទែន ខេត្តកណ្តាល

៧.សម្តេចព្រះសាក្សមុនី រ័ត្ន សារឿន គង់នៅ វត្តសំរោងអណ្តែត រាជធានីភ្នំពេញ

អត្ថបទ៖ លន ហ្សាឌីណា