ឃើញ​វីដេអូ​អាណិត​ វ៉ាន់​ វឿន​ ខំ​ដេញ​វ៉ៃ​គេ​តាំង​ពី​ទឹក​១​ ចុង​ក្រោយ​គេច​មិន​ផុត​ពី​សន្លប់​ដដែល​

  • 2020-09-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឹម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១២ ​កញ្ញា​ ២០២០​ នៅ​សង្វៀន​ CNC​ ដែល​ត្រូវ​ជា​ជំនួប​ទី៥​ នោះ​គឺ​ពិត​ជា​ជក់ចិត្ត​ និង​ល្អ​មើល​មែនទែន​ប៉ុន្តែ​ការ​ប្រកួត​ធ្វើ​ដំណើរ​បាន​ត្រឹម​៣ទឹក​ប៉ុណ្ណោះ។​

វ៉ាន់ វឿន (ក្រហម)

ចាប់​តាំង​ពី​ទឹក​ទី១​ មក​កីឡាករ​ វ៉ាន់​ វឿន​ បាន​ខំ​ប្រឹងប្រែង​ប្រកួត​មែនទែន​ ពោល​ស្នូរ​ជួង​បន្លឺ​ភ្លាម​ចូល​ដេញ​វ៉ៃ​ បឺត​ សង្ឃឹម​ តែ​ម្ដង​ដោយ​ចង់​បាន​ពិន្ទុ​ និង​ចង់​ឈ្នះ​ខ្លាំង​បំផុត​នា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នោះ។​ យ៉ាង​ណា​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក​ការ​ព្យាយាម​របស់​ វ៉ាន់​ វឿន​ ក៏​មិន​សូវ​ជា​បាន​ផល​ឡើយ​ ដោយ​សារ​តែ​ បឺត​ សង្ឃឹម ​ប្រើ​បច្ចេកទេស​ដក​ថយ​ វ៉ៃ​តបត​វិញ​ភ្លាម​ៗ​ដូច​គ្នា។​

វ៉ាន់ វឿន (ក្រហម)

ចូល​ដល់​ទឹក​ទី៣​ មិន​ទាន់​បាន​ប៉ុន្មាន​ផង​ វ៉ាន់​ វឿត​ ត្រូវ​ហ្នឹង​ទម្ងន់​ជើង​របស់​ បឺត​ សង្ឃឹម​ ២-៣​ ជើង​ក៏​ឈឺ​ខ្លាំង​ និង​មិន​អាច​ទម្រាំ​ ឬ​បន្ត​ការ​ប្រកួត​ឲ្យ​ចប់​បាន​នោះ​ទេ​ តែ​យ៉ាង​ណា​ការ​ប៉ះ​គ្នា​សងសឹក​ដណ្ដើម​ប្រាក់​លាន​នេះ​នៅ​តែ​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ។​

វ៉ាន់ វឿន (ក្រហម)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សងសឹក​លើក​ទី៥​ និង​ជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​រវាង​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឺម​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃសៅរ៍​ ទី១២​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​សង្វៀន​ CNC។​ បឺត​ សង្ឃឹម​ បាន​ក្លាយ​ជា​ម្ចាស់​ប្រាក់​១លាន​រៀល​របស់​គោ​ជល់​ បន្ទាប់​ពី​ផ្ដួល​ វ៉ាន់​ វឿន​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣៕​

វ៉ាន់ វឿន (ក្រហម)

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម