ទិញឲ្យទាន់ប្រយ័ត្នអស់! Lamborghini ទើបចេញលក់កង់ថ្មី តម្លៃស្មើឡានមួយគ្រឿង

  • 2020-09-14 01:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lamborghini បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនកង់ Cervelo Cycles ដើម្បីផលិតកង់ថ្មី ហៅថា Cervelo R5 Automobili Lamborghini Edition។

កង់ Cervelo R5 Automobili Lamborghini Edition នេះដែរ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៦៣គ្រឿងប៉ុណ្ណោះ ដើម្បីអបអរសាទរដល់ការបង្កើតក្រុមហ៊ុន Lamborghini ក្នុងឆ្នាំ១៩៦៣។

គួរឲ្យដឹងថា កង់ Cervelo R5 នេះ ត្រូវបានប្រើគ្រឿងដែលផលិតដោយអ៊ីតាលីប៉ុណ្ណោះ ដូចជា កាំកង់ម៉ាក Campagnolo Bora One ស្រោបដោយសម្បកម៉ាក Vittoria Corsa Pro, គ្រឿងស្ពឺម៉ាក Campagnolo Super Record EPS និង ឈ្នាន់ធាក់ម៉ាក Fizik Aliante ជាដើម។

Cervelo R5 Automobili Lamborghini Edition នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៨ ០០០ដុល្លារ នៅលើទីផ្សារបរទេស ដែលតម្លៃប៉ុណ្ណេះអាចទិញបានរថយន្ត ដូចជា Toyota Yaris និង Mazda MX-5 Miata ជាដើម៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម