Halsey ថា​មានសមាជិក​ BTS ២នាក់ ពូកែញ៉ោះនាង​ខ្លាំង​ជាងគេ

  • 2020-09-14 02:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Halsey និង​ BTS ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ដឹង​ច្បាស់​ថា​ជា​មិត្ត​ល្អ​នឹង​គ្នា និង​តែងបង្ហាញ​ការ​គាំទ្រ​លើកទឹកចិត្ត អបអរគ្នា​ទៅវិញ​ទៅមក​ជានិច្ចពេល​អ្នកណា​ចេញ​ស្នាដៃ​ថ្មី។

នៅ​ក្នុង​បទ​សម្ភាស​មួយ​កាល​ពីពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​ heatworld តារា​ចម្រៀង​សំឡេង​ស្រួយ​ Halsey បាន​ទម្លាយ​ការពិតមួយ​ចំនួន​ពី​បទ​ចម្រៀង​ថ្មី​ «Nightmare» ក៏ដូចជា​បទ​ច្រៀង​រួម​គ្នា​ជាមួយ​នឹង​ BTS គឺ​ «Boy With Luv»។ ចូល​ដល់​ពេល​ដែល​ត្រូវ​និយាយ​ពី​ពេល​ហាត់រាំ​បទ​នេះ​ដំបូង​ Halsey និយាយថា​វា​ស្មុគស្មាញ​ជាង​ការរំពឹង​ទុក​ទៅទៀត។

នាង​ថា​ ដំបូង​នាង​ហាត់​ក្បាច់​រាំ​នេះ​នៅ​ក្នុង​សហរដ្ឋអាមេរិកមុន​ហោះ​ទៅ​ប្រទេស​កូរ៉េដើម្បី​ថត​វីដេអូ​បទ​ចម្រៀង។ Halsey បាន​ប្រៀប​ធៀប​ពី​ដំណើរ​ក្នុង​ការ​ហាត់​តាមរយៈ​ការ​មើល​ក្បាច់​តាមទូរសព្ទ​ និងពេល​ហាត់ជាមួយ​គ្រូច្រើននាក់​ផ្ទាល់។ ត្រង់​ចំណុច​ខ្លះ​ គ្រូបង្ហាត់​នាង​បែប​នេះ​បែប​នោះ រហូត​ចុងក្រោយ​ត្រូវ​ចាប់​ក្បាច់​ខុស​ ជាពិសេសត្រង់​កែងដៃ។

ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ នាង​បាន​ទម្លាយ​ថា​ អ្នក​រាំ​សំខាន់​ប្រចាំ​ក្រុម​ដែល​ឧស្សាហ៍​លេង​សើច​ជាមួយ​នាង​ខ្លាំង​ជាងគេ​មាន​ ២​នាក់​ នោះគឺ Jungkook និង​ J-Hope។ ពួកគេ​មិន​ដែល​អឹមអៀន​ក្នុង​ការ​បង្ក​ភាពរីករាយ​ជាមួយ​នាង​ទេ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម