«POST UP» បទ​ស្វាគមន៍អ្នកគាំទ្រជាថ្មីរបស់ CL ចេញ​ជា​ផ្លូវការ​ហើយ

  • 2020-09-14 04:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​មេក្រុម 2NE1 តារា​ស្រី​ដែល​រឹងមាំ​ CL បាន​បង្ហាញ​តម្រុយស្នាដៃ​ថ្មី​ជា​ច្រើន​នៅមួយ​រយៈចុងក្រោយ ហើយ​ក៏​បាន​បង្ហាញ​ឃ្លីប​ Teaser មិន​តិច​ដែរ​មុន​ចេញ​បទ​ពេញ​ជាផ្លូវការ ដោយ​ស្នាដៃ​ថ្មី​នោះ​មាន​ចំណងជើង​ថា​ «POST UP»។

នៅលើ​គណនី​ Instagram ផ្លូវការ​របស់​នាង​ CL បាន​បង្ហើប​ប្រាប់​អ្នក​គាំទ្រ​ថា​ ស្នាដៃថ្មី​នោះ​នឹង​ចាប់​ផ្ដើម​នៅ​ខែតុលា ហើយពេល​នោះ​ហើយ​ដែល​នាង​នឹង​ចេញ​អាល់ប៊ុម​ទោល​ដ៏ពិសេស​មួយ។ ប៉ុន្តែ​មុន​ការ​មក​ដល់​នៃ​អាល់ប៊ុម​ថ្មី​នោះ​ CL ក៏​បាន​បង្ហាញ​បទ​ថ្មី​ដំបូង​សិន​ដែរមាន​ចំណងជើង​ថា​ «POST UP» នៅ​ថ្ងៃ​ទី ១៤ ខែកញ្ញា​នេះ​ លើ​ YouTube ផ្លូវ​ការ​របស់​នាង​ផ្ទាល់។

ទស្សនាដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី