៥ចំណុចលើឡាន Ford EcoSport ថ្មី អាចទាក់ចិត្តអ្នកប្រើខ្លាំង

  • 2020-09-14 03:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលទីផ្សាររថយន្តថ្មីកំពុងតែរីកលូតលាស់ខ្លាំង ក្រុមហ៊ុនរថយន្តក្នុងប្រទេសកម្ពុជាជាច្រើន ខិតខំនាំយករថយន្តណាដែលស័ក្តិសមនឹងតម្រូវការរបស់ប្រជាជន ក៏ដូចជាអាចបើកបរគ្រប់ស្ថានភាពផ្លូវក្នុងប្រទេសផងដែរ។

ជាក់ស្តែង Ford Ecosport ស៊េរីឆ្នាំ២០២០ កំពុងតែក្លាយជារថយន្តដ៏ពេញនិយមមួយ ចំពោះអ្នកប្រើប្រាស់សម័យថ្មី មិនថាអ្នកនៅលៀវ ឬមានគ្រួសារឡើយ ដោយសារតែវាបានពាំនាំនូវការឌីហ្សាញស្រស់ស្អាត ទាន់សម័យ សន្សំសំចៃ ហើយក៏ផ្តល់សុវត្ថិភាពខ្ពស់ដែរ។

មិនតែប៉ុណ្ណោះ Ecosport ថ្មី មាន ៥ ចំណុចដែលអាចទាក់ចិត្តអ្នកប្រើរថយន្តខ្លាំង គឺ៖

  • ទី១៖ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ប្រភេទ Ecoboost កម្លាំង ១២៣សេះ ដែលជួយសន្សំសំចៃប្រេងច្រើន ហើយដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ ដែលអាចប្រើលេខដៃ (paddle shift) ក៏បានដែរ
  • ទី២៖ វាមានកម្ពស់បាតខ្ពស់ រហូតដល់ទៅ ២០៩មីល្លីម៉ែត្រ ដែលស័ក្តិសមជាមួយគ្រប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា មិនថាក្នុងក្រុង ឬតាមបណ្តាខេត្តឡើយ ហើយអាចចុះទឹកបានជម្រៅ ៥០០មីល្លីម៉ែត្រទៀតផង
  • ទី៣៖ វាបំពាក់ពោងសុវត្ថិភាពចំនួន ៦គ្រាប់ ដូច្នេះអាចផ្តល់ការការពារបានល្អសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងក្រោយ ក្នុងករណីជួបគ្រោះថ្នាក់ជាយថាហេតុ
  • ទី៤៖ វាមានបំពាក់សេនស័រសុវត្ថិភាព ០៨ គ្រាប់ និងកាមេរ៉ាផ្នែកខាងក្រោយ គួបផ្សំនឹងប្រព័ន្ធហ្រ្វាំង ABS, EBD និង ESP ដែលអាចជួយដល់ការបើកបរប្រចាំថ្ងៃ ឲ្យកាន់តែងាយស្រួល និងសុវត្ថិភាពខ្ពស់មួយកម្រិតទៀត
  • ទី៥៖ វាមានតម្លៃសមរម្យ ត្រឹមតែខ្ទង់ ២៩ ៩០០ដុល្លារប៉ុណ្ណោះ

អត្ថបទ៖ សេង ឡុង