Neymar ឈឺ​ចិត្ត VAR មើល​ឃើញ​តែ​កំហុស​ខ្លួន តែ​​គេ​រើសអើង​ពូជសាសន៍​មើល​អត់​ឃើញ

  • 2020-09-14 03:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Neymar បង្ហាញ​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល​​ក្នុង​ការ​ផ្ដល់​កាត​ក្រហម​ឲ្យ​គេ អំឡុង​ពេល​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង PSG និង Marseille។

Neymar បាន​លើក​ឡើង​ គេ​ត្រូវ​បាន​​រើសអើង​ពូជសាសន៍​ដោយ​កីឡាករ​របស់ Marseille បន្ទាប់​ពី​គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​៥​នាក់​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ដែល​មា​តម្លៃ​ខ្លួន​ថ្លៃជាង​គេ​លើ​លលោក​ត្រូវ​បាន​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​ ក្រោយ​ពិនិត្យ​ VAR ឃើញ​គេ​បាន​ទះ​ក្បាល​របស់ Alvaro Gonzalez ខ្សែ​ការពារ​របស់ Marseille។

មុន​ពេល​ដើរ​ចូល​បន្ទប់​ផ្លាស់​ខោអាវ Neymar បាន​និយាយ​ប្រាប់​មន្ត្រី​អាជ្ញាកណ្ដាល​​ទី​៤​ថា គេ​ត្រូវ​បាន​កីឡាករ​របស់ Marseille រើសអើង​ពូជសាស៍។ ក្រោយ​មក​នៅ​លើ​បណ្ដាញ​សង្គម​អតីត​កីឡាករ​របស់ Barca បាន​បញ្ចេញ​អារម្មណ៍​ឈឺ​ចិត្ត​ថា VAR មើល​ឃើញ​កំហុស​របស់​គេ​ស្រួល​ណាស់ ប៉ុន្តែ​គេ​ចង់​ឃើញ​ VAR ចាប់​កំហុស​កីឡាករ​​របស់ Marseille ដែល​ហៅ​គេ​ថា “A Monkey Son of A Bitch”។

សម្រាប់​កីឡាករ​ PSGដែល​ទទួល​បាន​កាត​ក្រហម​យប់​មិញ​ជាមួយ Neymar មាន​ដូច​ជា Leandro Paredes និង Layvin Kurzawa។ ឯ​​ខាង​កីឡាករ Marseille គឺ​ Jordan Amavi និង Dario Benedetto៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម