Lampard ​សើច ​ពេល​ឮ​ថា Klopp ​រិះគន់​ការ​ចំណាយ​របស់ Chelsea ​រដូវ​កាល​នេះ

  • 2020-09-14 08:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Lampard ​ហូស​ចិត្ត​នៅ​ពេល​ដែល​បាន​ដឹង​ថា Klopp ​បាន​រិះគន់​ថា​ក្រុម Chelsea ​ចំណាយ​ប្រាក់​ច្រើន​ហួស​លើ​ការ​ទិញ​កីឡាករ​ថ្មី​ចូល​រដូវ​កាល​នេះ​។

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​អះអាង​ថា​លោក​មិន​អាច​ចំណាយ​ប្រាក់​ច្រើន​ដូច​ក្រុម Chelsea ​ឬ Man City ​ឡើយ ព្រោះ​ក្លឹប​ទាំង​នេះ​មាន​អ្នក​មាន​ប្រាក់​ឬ​អ្នក​ធំ​នៅ​ពី​ក្រោយ។ ​ខណៈ​ដែល​ក្រុម Chelsea ​រដូវ​កាល​នេះ ​ក្រោយ​ពី​លែង​ជាប់​ពិន័យ​មក ​ចំណាយ​ជាង​២០០​លាន​ផោន​ទៅ​ហើយ ​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល ​ស្រប​ពេល Liverpool ​វិញ ​ទិញ​តែ​ម្នាក់​គត់។

​ចំពោះ​សម្ដី​របស់​លោក Klopp ​ត្រូវ​បាន​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Chelsea ​ហួស​ចិត្ត​យ៉ាង​ខ្លាំង ​រហូត​ដល់​អស់​សំណើច​តែ​ម្ដង។ ​Lampard ​បាន​ប្រាប់​ទៅ Klopp ​ឱ្យ​មើល​សមាជិក​ក្នុង​ក្រុម​របស់​ខ្លួន​វិញ​ដូចជា Virgil van Dijk, Alisson, Fabinho ​និង​ Naby Keita។ ​ថា​តើ​កីឡាករ​ទាំង​អស់​នេះ ​ក្រុម Liverpool ​ចំណាយ​ប្រាក់​ប៉ុន្មាន​ដើម្បី​នាំ​ចូល ​មុន​ពេល​មក​រិះគន់​ការ​ចំណាយ​របស់ Chelsea ​នា​រដូវ​កាល​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ