Yoshihide Suga អាច​​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​ក្នុង​សប្ដាហ៍​នេះ​​

  • 2020-09-15 01:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Yoshihide Suga បាន​ប្រកួតប្រជែង​ឈ្នះ​តំណែង​ជា​មេដឹកនាំ​ក្នុង​ជួរ​បក្ស​ប្រជាធិបតេយ្យ​សេរី​ មុន​ឈាន​ដល់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ក្នុង​សភា​ជប៉ុន។​

បុរស​វ័យ​៧១​ឆ្នាំ បាន​សន្យា​ថា​​ខ្លួន​​នឹង​បន្ត​គោលនយោបាយ​សេដ្ឋកិច្ច​និង​ការបរទេស​របស់​​លោក​ Shinzo Abe ជា​អតីត​នាយក​រដ្ឋមន្ត្រី​ដែល​បាន​លា​ឈប់​ពី​តួនាទី​កាល​ពី​ពេល​កន្លង​ទៅ​ដោយ​សារ​បញ្ហា​ជំងឺ​ក្រពះ​ដ៏​រ៉ាំរ៉ៃ​របស់​លោក​។​

Sugaទទួល​សំឡេង​​ឆ្នោត​ដ៏​ច្រើន​ក្នុងចំណោម​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​​ចំនួន​៣៩៤​រូប​។ ​ក្នុង​ការបោះឆ្នោត​កាល​ពី​ម្សិលមិញ​ លោក​ឈ្នះ​បាន​សំឡេង​ចំនួន​​៣៧៧ ​ក្នុងចំណោម​សន្លឹកឆ្នោត​៥៣៤​៕ ​​

ប្រភព៖ Japantimes   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី