Mourinho បន្ទោស​កីឡាករ​ Spurs ខ្លាំង​បន្ទាប់​ពី​ចាញ់​ Everton

  • 2020-09-15 14:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur បាន​និយាយ​កាល​ពី​បន្ទាប់​ពី​ចាញ់​ក្លឹប​ Everton នៅ​ក្នុង​ការ​ប្រកួត​ Premier League កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កញ្ញា ឆ្នាំ​២០២០​ថា​ មូល​ហេតុ​ដែល​ចាញ់​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​សារ​តែ​ កីឡាករ​របស់​លោក​មិន​បាន​ហ្វឹក​ហាត់​ និង​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​។

លោក​ Mourinho បាន​និយាយ​ថា​៖" ត​ទល់​ជា​មួយ​នឹង​ក្លឹប​ Everton អី​ហ្នឹង​យើង​មិន​ត្រូវ​ឲ្យ​គេ​លេង​បុក​មក​មុន​បាន​អញ្ចឹង​ទេ​ ព្រោះ​ពួក​គេ​ពូកែ​ខាង​ហ្នឹង​។ ខាង​យើង​ចង់​លេង​តាក់​តិច​អញ្ចឹង​ដែរ​ តែ​ធ្វើ​អត់​បាន​ ដោយ​សារ​តែ​ពួក​យើង​ អត់​បាន​ត្រៀម​ខ្លួន​ និង​ហ្វឹកហាត់​គ្រប់​គ្រាន់​មុន​ពេល​រដូវ​កាល​ចាប់​ផ្ដើម​។ "

លោក​បាន​បន្ត​ថា​៖" កីឡាករ​យើង​ខ្លះ​បាន​តែ​ត្រៀម​ខ្លួន​មុន​ការ​ប្រកួត​ជា​មួយ​ក្លឹប​ហ្នឹង​មុន​ពីរ​ថ្ងៃ​ហ្នឹង​ ខ្លះអត់ដឹង​ធ្វើ​អី​ផង។ មួយ​វិញ​ទៀត​ឥឡូវ​រាង​ពិបាក​រក​គ្រាប់​បាល់​ណាស់ វា​មិន​ងាយ​មាន​ការ​ទាត់​ Free-Kick ដូច​លើក​មុន​ទេ​ដោយ​សារ​តែ​មាន​អាជ្ញាកណ្ដាល​ ៦នាក់​ហើយ​ VAR អី​ហ្នឹង​ទៀត​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Spurs បាន​ចាញ់​នឹង​ Everton កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​លទ្ធផល​ ០-១ នៅ​ការ​ប្រកួត​ Premier League ដើម​រដូវកាល​ឆ្នាំ​២០២០/២១​ នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី