ក្ដៅ​ៗ Spurs ​យក Bale ​ពី​ក្រុម Real Madrid បាន​ហើយ ​

  • 2020-09-16 22:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​បាន​សម្រេច​ការ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Gareth Bale ​ពី​ក្រុម Real Madrid ​ហើយ ​ជាមួយ​កុងត្រា​ខ្ចី​ជើង​រយៈ​ពេល​វែង។

កីឡាករ​វែល​ខាង​លើ​នេះ ​យល់​ព្រម​មក​លេង​ឱ្យ​ក្រុម Spurs ​ជាមួយ​កុងត្រា​ខ្ចី​ជើង​១​ឆ្នាំ ​និង​តម្លៃ​ពលកម្ម​ដែល​រូបគេ​ទទួល​បាន​គឺ​១៣​លាន​ផោន​។ ​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​កើត​មាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​ក្រោយ​ពី​ក្រុម Real Madrid ​និង Spurs ​បាន​យល់​ព្រម​គ្នា​លើ​កុងត្រា​នេះ​ទៅ​ហើយ។

​រំលឹក​ថា Bale ​ចាកចេញ​ពី​ក្រុម Spurs ​កាល​ពី​៧​ឆ្នាំ​មុន ​ក្នុង​តម្លៃ​ខ្លួន​៩០​លាន​ផោន។ ​ក្នុង​ការ​ទៅ​លេង​នៅ​អេស្ប៉ាញ​ច្រើន​ឆ្នាំ​មក​នេះ រូបគេ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ​ប៉ុន្តែ​២​រដូវ​កាល​ចុង​ក្រោយ​នេះ ​មិន​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ទេ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ