បឺត សង្ឃឹម ប្រាថ្នាចង់ក្លាយជាកីឡាករខ្លាំងលំដាប់ប្រទេសមួយដែលគេទទួលស្គាល់គ្រប់គ្នា
- 2020-09-17 07:57:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឺត សង្ឃឹម ប្រាថ្នាចង់ក្លាយជាកីឡាករខ្លាំងលំដាប់ប្រទេសមួយដែលគេទទួលស្គាល់គ្រប់គ្នា
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរវ័យក្មេង បឺត សង្ឃឹម ថាក្ដីប្រាថ្នារបស់ខ្លួននៅពេលខាងមុខនោះគឺចង់ក្លាយជាកីឡាករខ្លាំងលំដាប់ជួរមុខមួយរូបប្រចាំប្រទេសដែលគេគ្រប់គ្នាទទួលស្គាល់។
បឺត សង្ឃឹម បានឲ្យដឹងថា ក្ដីប្រាថ្នាក្នុងអាជីពប្រដាល់នេះគឺជាក្លាយជាជើងខ្លាំងលំដាប់ប្រទេសមួយរូបដែលគេគ្រប់គ្នាទទួលស្គាល់ ហើយនឹងចង់មានខ្សែក្រវាត់គ្រប់គ្រងផងដែរ។ តាមរយៈជ័យជម្នះជាបន្តបន្ទាប់ថ្មីៗនេះគឺពិតជាធ្វើឲ្យខ្លួនរឹតតែមានកម្លាំងចិត្តខំប្រឹងឆ្ពោះទៅមុខ ជាពិសេសការសរសើរលើកទឹកចិត្តពីមិត្តរួមក្លឹប អ្នកគាំទ្រជាដើម។
កូនសិស្សលោក បឺត សំខាន់ ខាងលើនេះបន្តប្រាប់ថា មុនឈានជើងចូលប្រឡូកនៅក្រៅស្រុក ឬឆាកអន្តរជាតិធំៗ នោះគោលដៅត្រូវពង្រឹងកេរ្តិ៍ឈ្មោះខ្លួនឯងក្នុងស្រុកឲ្យគេដឹងថាជាកីឡាករខ្លាំងប្រចាំប្រទេសមួយសិន រួចចាំមានសមត្ថភាពគ្រប់គ្រាន់ហើយឡើងទៅមួយកម្រិតទៀត។
រំលឹកដែរថា កីឡាករ បឺត សង្ឃឹម បច្ចុប្បន្ននេះកំពុងមានប្រជាប្រិយភាពមែនទែនក្នុងវិស័យប្រដាល់គុនខ្មែរនេះ ជាពិសេសការផ្ដួល វ៉ាន់ វឿន ឲ្យសន្លប់៣ដងចុងក្រោយនេះ។ បឺត សង្ឃឹម ជាក្មួយ បឺត ខាំ បឺត សំខាន់ ហ្នឹងកំពុងហាត់នៅក្លឹបរ៉ាហាប់ស្វាយប៉ាក។ កីឡាកររូបនេះចាត់ចូលជាកីឡាករវ៉ៃក្បាច់របស់កម្ពុជាបច្ចុប្បន្ននេះផងដែរ៕