ផ្ទុះរឿង អតីត​គ្រូ Setien ​ចង់​ប្ដឹង Barcelona ​ទារ​ប្រាក់​បន្ថែម​ទៀត​រឿង​កុងត្រា​

  • 2020-09-18 00:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Quique Setien ​ចង់​ប្ដឹង​ទៅ​ក្លឹប FC Barcelona ​ចំពោះ​រឿង​ទើប​ផ្ញើ​លិខិត​ផ្លូវការ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ទេ ស្រប​ពេល​ប្រធាន​ក្លឹប​វិញ​ប្រកាស​តាំង​ពី​ចប់​រដូវ​កាល​ភ្លាម។

​ក្លឹប Barcelona ​បាន​ប្រកាស​បណ្ដេញ​លោក Setien ​ចេញ​ពី​តំណែង​តាំង​ពី​ថ្ងៃ​ទី​១៧​ខែ​សីហា ​ប៉ុន្តែ​ពួកគេ​មិន​បាន​ផ្ញើ​លិខិត​ផ្លូវការ​ដើម្បី​ប្រាប់​ទៅ​អ្នក​ចាត់ការ​រូប​នេះ​ឡើយ។ ដោយ​ទើប​តែ​ផ្ញើ​លិខិត​ទៅ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ប៉ុណ្ណោះ ​ពោល​គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០២០។ ដោយសារ​តែ​ធ្វើ​ខុស​ពី​ក្បូន​ខ្នាត​នេះ​ហើយ ទើប​បាន​ជា​លោក Setien ​មិន​ពេញ​ចិត្ត ​ហើយ​ចង់​ចាប់​វិធានការ​តាម​ផ្លូវ​ច្បាប់ ទារ​សំណង​បន្ថែម​ទៀត​ផង​ដែរ។

​លោក Setiens ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ករណី​នេះ​នឹង​បញ្ជូន​ទៅ​មេធាវី​ដើម្បី​ស្វែង​រក​យុត្តិធម៌។ ​ដោយ​អះអាង​ថា​នេះ​ជា​ការ​គោរព​សិទ្ធិ​ដល់​គ្រូ​បង្វឹក​គ្រប់​គ្នា ​និង​ដើម្បី​ការពារ​កុងត្រា​ដែល​លោក​បាន​ចុះ​កន្លង​មក៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ