BLACKPINK ចេញ Teaser រូបភាពថ្មី១ទៀតរបស់អាល់ប៊ុមធំដំបូង «THE ALBUM»

  • 2020-09-21 01:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ប្រកាស​ពីការ​បង្ហាញ​ខ្លួន​ជា​មួយ​នឹង​អាល់ប៊ុម​ធំដំបូង​បង្អស់​ ពេល​នេះ​ BLACKPINK ក៏​បាន​បង្ហាញ​រូបភាព​ Teaser ពីការ​វិល​ត្រឡប់​របស់​ខ្លូន។

នៅព្រឹក​ថ្ងៃទី ២១ ខែកញ្ញានេះ​ BLACKPINK បាន​បង្ហាញ​រូបភាព​ Teaser ពី​អាល់ប៊ុម​ធំដំបូង​បង្អស់​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ក្នុង​រូបភាព​នោះ​ បញ្ជាក់​ច្បាស់ៗ​ពី​ថ្ងៃ​ចេញ​ផ្សាយ​ផ្លូវការ គឺ​នៅ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ ម៉ោង​ ១ថ្ងៃ (ម៉ោង​នៅកូរ៉េ ត្រូវ​នឹង​ម៉ោង​ ៣​នៅ​កម្ពុជា)។ ក្នុង​រូប​ សមាជិក​ទាំង​ ៤​ បែរខ្នង មិន​ចេញមុខនោះទេ ប៉ុន្តែ​យ៉ាងណា ឃើញភ្លាម Fan រំភើប​មុន​បាត់ទៅហើយ។

នេះ​ជា​រូបភាព​ថ្មី និង​ព័ត៌មាន​បន្ថែម​ទៀត​នៃ​អាល់បុ៊ម «THE ALBUM» ​ដែល​​ YG បានបង្ហោះ និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​អន្ទះសារ​ចង់​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ឆាប់ៗ៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី