Alcantara ​លេង​ល្អ​ដូច​ផ្កា​នៅ​យប់មិញ ជួយ Liverpool ​ឈ្នះ Chelsea ​២-០

  • 2020-09-21 01:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​យក​បាន​៣​ពិន្ទុ​ពី​ក្នុង​ផ្ទះ​របស់​ក្រុម​កំពុង​ឡើង​ជើង Chelsea ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​សប្ដាហ៍​ទី​២ ​ក្នុង​លទ្ធផល ​២-០។

​សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម​ហង្ស​ក្រហម​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ Mane ​ជា​អ្នក​រក​បាន​២​គ្រាប់​ម្នាក់​ឯង។ ​ម្ចាស់​ផ្ទះ Chelsea ​វិញ ​ក៏​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​១​គ្រាប់​វិញ​ដែរ ​ដោយ​បាល់​ប៉េណាល់ទី ​ប៉ុន្តែ Jorginho ​ទាត់​មិន​ចូល។ ​

សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​កីឡាករ​ចំណូល​ថ្មី Thiago Alcantara ​ក៏​បាន​បង្ហាញ​ខ្លួន​៤៥​នាទី​ផង​ដែរ។ អតីត​កីឡាករ Bayern Munich ​ខាង​លើ​នេះ ​លេង​បាន​ល្អ​មែនទែន ​ដោយ​ប៉ះ​បាល់​បាន​៨៩​ដង​​ច្រើន​ជាង​កីឡាករ​ក្រុម Chelsea ​ណា​ទាំង​អស់​ដែល​លេង​ពេញ​ដល់​៩០​នាទី​ផង៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម