បានភ្លក់នៅ ? យ៉ាអួគីរីសួគ៌ មានចំណុចពិសេស ៥នេះ ដែលគ្រប់គ្នាគួរភ្លក់សាក

  • 2020-09-27 03:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ទឹកដោះគោសុទ្ធគិរីសួគ៌ បានទទួលបានការគាំទ្រយ៉ាងពេញទំហឹងលើសពីការរំពឹងពីសំណាក់ប្រជាជនខ្មែរយើង។ អ្នកដែលបានភ្លក់ហើយ បានសរសើររសជាតិនិងគុណភាពគ្រប់ៗគ្នា។ កសិដ្ឋានគិរីសួគ៌ ក៏បានចេញលក់នូវផលិតផលមួយទៀតរបស់ខ្លួន គឺយ៉ាអួ ដែលផលិតចេញពីទឹកដោះគោសុទ្ធ១០០%។

យ៉ាអួគិរីសួគ៌នេះ មានចំណុចពិសេស ៥ យ៉ាង ដែលមានដូចខាងក្រោម៖

  • ជាផលិតផលក្នុងស្រុក៖ យ៉ាអួ គិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ក្នុងទឹកដីខេត្តតាកែវ ដែលជាកសិដ្ឋានធំបំផុត និងទំនើបបំផុតរបស់កម្ពុជា។ កសិដ្ឋាននេះ បានប្រើបច្ចេកវិទ្យាចុងក្រោយរបស់អ៊ីស្រាអែល ដោយមានការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់បំផុត។
  • រសជាតិឆ្ងាញ់៖ តាមការស្ទង់មតិលើអ្នកដែលបានភ្លក់យ៉ាអួរគិរីសួគ៌ បានឲ្យដឹងថា យ៉ាអួនេះមានរសជាតិប្លែក និងឆ្ងាញ់ជាប់ចិត្ត ហើយសូម្បីតែកូនក្មេងក៏ចូលចិត្តដែរ។ មានអ្នកខ្លះបានទាំងនិយាយថា បើយកទៅដាក់អោយកករឹងក៏មានរសជាតិឆ្ងាញ់ជាងការ៉េមដែលពួកគេធ្លាប់ញ៉ាំទៅទៀត។ បើអ្នកទទួលទានយ៉ាអួគិរីសួគ៌លាយជាមួយនឹងផ្លែឈើសុទ្ធតែទទួលបានផលល្អបំផុតសម្រាប់សុខភាព។

  • គុណភាព និងសុវត្ថិភាព៖ គ្រប់ដំណាក់កាលនៃការផលិតទឹកដោះគោ ក៏ដូចជាយ៉ាអួនៅក្នុងកសិដ្ឋានគិរីសួគ៌ ត្រូវបានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពខ្ពស់បំផុត តាំងពីការថែទាំសត្វគោ ការដាក់ចំណី និងការផលិត គឺធ្វើឡើងក្រោមបច្ចេកវិទ្យាទំនើបបំផុត ក្រោមការពិនិត្យយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ។

  • មានប្រយោជន៍ច្រើនចំពោះសុខភាព៖ យ៉ាអួ ត្រូវបានគេចាត់ទុកថាជាចំណីអាហារមួយប្រភេទដែលមានប្រយោជន៍ច្រើនចំពោះសុខភាពសំរាប់គ្រប់វ័យទាំងអស់ មិនថាចាស់ មិនថាក្មេង។ យ៉ាអួដែលមានគុណភាពខ្ពស់ដូចជាយ៉ាអួគិរីសួគ៌ មានផ្ទុកនូវសារជាតិសសៃ និងកាល់ស្យូមខ្ពស់ ដែលជួយសម្រួលដល់ការរំលាយអាហារ និងជំនួយដល់ឆ្អឹង។

  • ល្អសម្រាប់សម្រស់៖ ការទទួលទានយ៉ាអួ មិនត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះទេ តែក៏អាចជួយដល់សម្រស់ផងដែរ។ ការទទួលទានយ៉ាអួ អាចជួយឲ្យស្បែកស្អាតពីខាងក្នុង ធ្វើឲ្យស្បែកស្រស់ថ្លា ម៉ត់រលោង។ សំរាប់សុភាពនារីទាំងឡាយ មិនគួរមើលរំលងផលប្រយោជន៏របស់យ៉ាអួនេះពិតមែន។

គិតមកទល់ពេលនេះ យ៉ាអួគិរីសួគ៌ បានចេញលក់ជាបណ្តើរៗហើយ ដូចជានៅផ្សារទំនើបឡាក់គីគ្រប់សាខា រួមទាំង២សាខានៅខេត្តសៀមរាប និង១សាខានៅខេត្តបាត់ដំបង, ផ្សារ Fair Plus ទាំង​ ៥សាខា រួម​ទាំង​សាខា​ខេត្តកំពង់ចាម និងខេត្តកំពត, ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា និងផ្សារម៉ាក្រូ។ កាន់តែពិសេស គឺប្រិយមិត្តក៏នឹងអាចទទួលបាន​យ៉ាអួ Free Free ផងដែរ នៅពេលទិញទឹកដោះគោសុទ្ធគិរីសួគ៌។

ដើម្បីទទួលបានព័ត៌មានបន្ថែម ក៏ដូចជាការបន្ថែម​ទីតាំងលក់ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ កុំភ្លេចចុច Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ

អត្ថបទ៖ Vichny