OPPO Watch រូបរាងស៊ីវិល័យ សមត្ថភាពខ្លាំង មានមុខងារថ្មីៗ កំពុងល្បីរន្ទឺក្នុងទ្វីបអាស៊ីនាពេលបច្ចុប្បន្ន

  • 2020-09-21 02:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ អាចនិយាយបានថាជាសម័យបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាទាន់សម័យ ជាហេតុធ្វើឲ្យមនុស្សភាគច្រើនដើរតាមសម័យកាលជាមួយនឹងសមត្ថភាពបច្ចេកវិទ្យាអេឡិចត្រូនិចបែបទំនើបៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលឧបករណ៍ទំនើបៗទាំងនោះមានដូចជា ស្មាតហ្វូន កាស កាមេរ៉ា កុំព្យូទ័រ ទូរទស្សន៍ទំនើបៗ នាឡិកាឆ្លាតវៃ ឬហៅថា Smart Watch ព្រមទាំងឧបករណ៍ផ្សេងៗទៀតជាច្រើន។

លោកអ្នកប្រាកដជាឆ្ងល់ហើយថារវាងនាឡិកា និងនាឡិកាឆ្លាតវៃមានភាពខុសប្លែកគ្នាអ្វីខ្លះ? ជាការពិតណាស់សម្រាប់ នាឡិកាធម្មតា និងនាឡិកាឆ្លាតវៃ គឺអាចមើលពេលវេលាជាក់លាក់ និងអាចមើលថ្ងៃខែឆ្នាំបានដូចគ្នា។ ប៉ុន្តែអ្វីដែលជាភាពខុសប្លែកគ្នានោះគឺនាឡិកាធម្មតា គឺពុំមានមុខងារសម្រាប់វាស់សុខភាព ឬវាស់សម្ពាធឈាមនោះទេ។ ហើយលក្ខណៈពិសេសមួយទៀតគឺពេលចង់មើល Notification មិនចាំបាច់លើកទូរសព្ទមកមើលក៏បានដែរ គឺគ្រាន់តែមើលតាមនាឡិកាឆ្លាតវៃ។ អ្វីដែលកាន់តែពិសេស Smart Watch អាចចុចបញ្ជាមុខងារផ្សេងដូចជាការលើកទទួលការហៅចូល ការតំឡើងសម្លេងចុះឡើងតាមនាឡិកាដោយមិនចាំបាច់ប្រើទូរស័ព្ទ គឺពិតជាងាយស្រួលដល់អ្នកបើកបរមែនទែន។

តួយ៉ាងបើយោងតាមក្រុមហ៊ុន OPPO ប្រចាំប្រទេសវៀតណាម ប្រទេសភីលីពីន និងប្រទេសឥណ្ឌូនេស៊ី គឺបានចេញប្រកាស និងសម្ពោធជាផ្លូវការហើយកាលពីពេលថ្មីៗនេះ។ បើតាមសង្កេតឃើញថា គ្រាន់តែក្រុមហ៊ុន OPPO ធ្វើការប្រកាសចេញលក់ពីផលិតផលថ្មី OPPO Watch ភ្លាមគឺទទួលបានប្រជាប្រិយភាព ការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅគ្រប់ទិសទីតែម្តង។

សម្រាប់អ្នកគាំទ្រក្រុមហ៊ុន OPPO ក្នុងប្រទេសកម្ពុជាវិញ ប្រហែលជាឆ្ងល់ហើយមែនទេថា តើការមកដល់របស់ផលិតផលថ្មី OPPO Watch ដែលជាផលិតផលទី1 នេះនឹងមកដល់ពេលណាដែល? ហើយសាកទស្សន៍ទាយមើលថា តើ OPPO Watch នេះមានតម្លៃប៉ុន្មានទៅ?