ឥណ្ឌា​បើក​មហា​ប្រាសាទ​ Taj Mahal ​ឡើង​វិញ​ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​​

  • 2020-09-21 02:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ឥណ្ឌា​បាន​បើក​មហា​ប្រាសាទ​ Taj Mahal ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ស្វែង​យល់​ ក្រោយ​បិទ​ទ្វារ​អស់​មួយ​រយៈ។​​​​​

​​​​​ការ​បើក​ដំណើរ​ការ​សំណង់​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​ក្រោយ​ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​វីរុស​ជាង​៥,៤ លាន​នាក់​គិត​ត្រឹម​ថ្ងៃ​នេះ​​។​ អ្នក​ឆ្លង​ថ្មី​កើន​​១០០០០០​នាក់ ​និង​អ្នកស្លាប់​ជា​ង ១​០០០​នាក់​ត្រូវបាន​រាយការណ៍​​​​​ជា​រៀងរាល់ថ្ងៃ​។​​​​

​រដ្ឋាភិបាល​ឥណ្ឌា​​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ជា​បន្តបន្ទាប់​ដោយ​រាប់បញ្ចូល​ទាំង​ដំណើរការ​រថភ្លើង​និង​ជើងហោះហើរ​ច្រើន​នៅក្នុង​ស្រុក ផ្សារ ភោ​ជ​​នី​យដ្ឋា​ន ហើយ​ការបើក​ប្រាសាទ​ Taj Mahal ឡើងវិញ​។​ ​គិត​រហូត​មកដល់ពេលនេះ​​​ ឥណ្ឌា​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​ជំងឺ​នេះ​ចំនួន​៨៧៩០៩​នាក់​៕​​​​​​

ប្រភព៖ Indiatimes   ប្រែសម្រួល៖ សៀនហួរ