កំពូលឡានប្រណីតបំផុតរបស់ Lexus ស៊េរីឆ្នាំ២០២១ បង្ហាញខ្លួននៅអឺរ៉ុប

  • 2020-09-21 03:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បានប្រកាសចេញកំពូលរថយន្តប្រណីតរបស់ខ្លួន គឺម៉ូដែល LS ស៊េរីឆ្នាំ២០២១ សម្រាប់ទីផ្សារអឺរ៉ុប ដែលបានអាប់ដេតលើការឌីហ្សាញ និង បំពាក់បច្ចេកវិទ្យាថ្មីផងដែរ។

សម្រាប់ទីផ្សារអឺរ៉ុប Lexus LS ឆ្នាំ២០២១ មានតែជម្រើសមួយម៉ូដែលគត់ គឺ LS 500h ដំណើរការដោយម៉ាស៊ីន Hybrid គួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbo V6 ជាមួយម៉ូទ័រអគ្គិសនីមួយ និង កញ្ចប់អាគុយ Hybrid មួយ បង្កើតកម្លាំងបានសរុប ៣៥៤សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ។

បើតាម Lexus អះអាងថា រថយន្ត Sedan នេះអាចបង្កើនល្បឿនបានរលូន និងស្ងាត់ជាងមុន ព្រមទាំងមានការកែកុនលើប្រព័ន្ធជើងក្រោម ដោយបំពាក់មុខងារ Adaptive Variable Suspension, របា Anti-Roll Bar និង សម្រួលកៅអីឲ្យផ្តល់ផាសុកភាពកាន់តែប្រសើរជាងមុនទៀតផង។

បន្ថែមពីនោះក៏មានបច្ចេកវិទ្យាថ្មីៗមួយចំនួន ដូចជា មុខងារចូលចតដោយស្វ័យប្រវត្តិ, កាមេរ៉ា ៣៦០ដឺក្រេមើលឃើញជុំវិញរថយន្ត, កញ្ចក់មើលក្រោយឌីជីថល, ប្រព័ន្ធភ្លើងហ្វារ BladeScan Adaptive High-beam System និង អេក្រង់ Touchscreen ថ្មីទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង