Cavani ​អាច​ចូល Real Madrid ​ឥឡូវ​ បើ​សិន​ក្លឹប​ព្រម​លក្ខខណ្ឌ​មួយ​នេះ​

  • 2020-09-22 02:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Edinson Cavani ​នឹង​យល់​ព្រម​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ភ្លាម​តែ​ម្ដង ប្រសិន​បើ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ព្រម​ផ្ដល់​តម្លៃ​ពលកម្ម​៧​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ដល់​រូបគេ ជាមួយ​កុងត្រា​២​ឆ្នាំ​។

​Cavani ​បាន​ផុត​កុងត្រា​ជាមួយ​ក្រុម PSG ​ហើយ ​និង​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ក្លឹប​លេង​នៅ​ឡើយ​ទេ។ ​រូបគេ​កំពុង​ស្នាក់​នៅ​ផ្ទះ​ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ ​ដោយ​ហ្វឹកហាត់​ជា​ប្រចាំ ​រង់​ចាំ​ក្លឹប​ថ្មី​ទាក់ទង​មក​និង​ត្រូវ​លក្ខខណ្ឌ​គ្នា​ផ្លាស់​ទៅ​លេង​តែ​ម្ដង។ ​ដោយ​ក្លឹប​ថ្មី​ដែល​គេ​រំពឹង​ថា​អាច​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​នោះ​គឺ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់ Zidane ​។

​ប្រភព​នៅ​អេស្ប៉ាញ បាន​អះអាង​ថា​កីឡាករ​វ័យ​៣៣​ឆ្នាំ​នេះ ​យល់​ព្រម​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​ដោយ​មិន​គិត​ច្រើន​ទេ ​បើ​សិន​ជា​រូបគេ​ទទួល​បាន​តម្លៃ​ពលកម្ម​៧​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ ​ជាមួយ​កុងត្រា​ត្រឹម​តែ​២​ឆ្នាំ​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ​ដែរ ​លោក Zidane ​ក៏​កំពុង​ពិចារណា​ផង​ដែរ ​ចំពោះ​ការ​យក Cavani ​មក ​ព្រោះ​រូបគេ​មិន​មាន​តម្លៃ​ខ្លួន​ផ្ទេរ​ឡើយ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ