ស្តែងណាស់! ឡាន Kia បើកបង្ហោះបង្វិលខ្លួន ៣៦០ដឺក្រេលើអាកាស (វីដេអូ)

  • 2020-09-22 01:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kia K5 គឺជារថយន្ត Sedan របស់កូរ៉េ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងមួយ ដោយសារតែការឌីហ្សាញថ្មី ព្រមទាំងសតម្ថភាពរបស់វាផងដែរ។

ជាមួយគ្នានេះ គូប្រជែងរបស់រថយន្ត Toyota Camry ខាងលើ ចង់បង្ហាញថាខ្លួនមានសតម្ថភាពមិនចាញ់គូប្រកួតឡើយ ដោយបានបើកបង្ហោះបង្វិលខ្លួន ៣៦០ដឺក្រេលើអាកាស (Flat Spin) មើលទៅពិតជាអស្ចារ្យមែនទែន។

ថ្វីបើមើលពីក្រៅឃើញដូចធម្មតា ប៉ុន្តែរថយន្ត K5 នោះបានដោះកៅអីខាងក្រៅចេញ ហើយបំពាក់ដែកទប់ Roll Cage ព្រមទាំងកៅអីប្រណាំងផងដែរ។ ក្នុងនោះគេក៏សង្ស័យថា វាអាចនឹងកែកុនលើសាក់ស៊ី និងប្រព័ន្ធជើងក្រោម ដើម្បីធានាថាវាមិនខ្ទេចពេលធ្លាក់ចុះមកដីវិញ។

ចង់ដឹងថារថយន្ត Kia K5 បង្ហោះបង្វិលខ្លួនបែបណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង