Oppo Reno4 SE សាកថ្ម 65W អាចប្រើ 5G បាន បង្ហាញមុខហើយ

  • 2020-09-22 03:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

Oppo ទើបតែបានប្រកាសចេញស្មាតហ្វូនត្រកូល Reno4 មួយម៉ូដែលទៀត ហៅថា Oppo Reno4 SE ដែលមានតម្លៃថោកបំផុត ហើយមានបច្ចេកវិទ្យា 5G ទៀតផង។

Reno4 SE បំពាក់អេក្រង់ OLED ទំហំ ៦,៤៣អ៊ីញ មានកម្រិតបង្ហាញ 1080x2400px និងកម្រិត refresh rate 60Hz។ អេក្រង់ខាងមុខរបស់វាក៏មានបង្កប់កន្លែងស្កេនម្រាមដៃ និងកាមេរ៉ា selfie មួយគ្រាប់ទំហំ 32MP។

ស្មាតហ្វូនខាងលើបំពាក់បន្ទះឈីបប្រភេទ Dimensity 720 5G ជាមួយ RAM 8GB និងទំហំផ្ទុក 128GB ឬ 256GB។ ចំណែកឯផ្នែកខាងក្រោយវិញមានបំពាក់កាមេរ៉ា ៣គ្រាប់ គឺកាមេរ៉ាមេ 48MP, កាមេរ៉ា Ultra-wide 8MP និង កាមេរ៉ា Macro 2MP។

Oppo Reno4 SE មានបំពាក់ថ្មកម្លាំង 4300mAh គាំទ្រការសាកថ្ម 65W SuperVOOC Flash Charge 2.0 និងដំណើរការដោយ ColorOS 7.2 លើ Android 10។ វាត្រូវបានដាក់ឲ្យបញ្ជាទិញនៅក្នុងប្រទេសចិន ក្នុងតម្លៃ ៣៧០ដុល្លារ សម្រាប់ប្រភេទ 128GB និង ៤១៥ដុល្លារ សម្រាប់ប្រភេទ 256GB៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សេង ឡុង