ទាយមើលថាមេ Facebook ប្រើទូរសព្ទម៉ាកអី?

  • 2020-09-22 07:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​​ពិភាក្សា​ជា​មួយ​ YouTuber បច្ចេកវិទ្យា​ឈ្មោះ​ Marques Keith Brownlee លោក​ Mark Zuckerberg នាយក​ប្រតិបត្តិ​ Facebook បាន​​​និយាយ​ដោយ​ឥត​លាក់​លៀម​ថា​ស្រឡាញ់​ពេញ​ចិត្ត​ស្មាតហ្វូន​ម៉ាក Samsung និង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជា​រួម។

ពេល​ដែល​ Marques សួរ​ថា​​ក្នុង​ហោប៉ៅ​របស់​ Mark គឺ​ជា​​ទូរសព្ទ​អ្វី Mark បាន​ឆ្លើយ​តប​ថា ៖ "អ្នក​ដឹង​អត់ ខ្ញុំ​បាន​ប្រើ​ប្រាស់​ទូរសព្ទ Samsung ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​ខ្ញុំ​ជា​អ្នក​គាំទ្រ​ Samsung យ៉ាង​ខ្លាំង​ក្លា​ម្នាក់។ ខ្ញុំ​គិត​ថា​ (Samsung) ផលិត​ទូរសព្ទ​បាន​ល្អ។”

Mark ក៏​បាន​និយាយ​ដែរ​ថា​ខ្លួន​ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​ Android ហើយ​បាន​បក​ស្រាយ​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​ប្រើ​ប្រាស់​ផលិតផល​ Facebook គឺ​ប្រើ​ប្រាស់​ស្មាតហ្វូន Android ហេតុ​នេះ​វា​ជា​រឿង​សំខាន់​សម្រាប់​រូប​លោក និង​​ថ្នាក់​ដឹក​នាំ​ផ្នែក​ផលិតផល​នៅ Facebook ត្រូវ​ស្គាល់​ស្មាតហ្វូន Android ឲ្យ​បាន​ច្រើន​ ជា​ជាង​ iPhone៕​​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី