មិនឲ្យខកចិត្ត! សេវាដឹកឥតគិតថ្លៃ foodpanda ចូលដល់កំពតភ្លាម ដាក់ប្រូម៉ូសិនធំមួយភ្លែត

  • 2020-09-23 02:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅ​កំពត ស្ទើរ​រាប់​ភ្លេច ភាគ​ច្រើន​រវល់​តែ​ញុំា​គ្រឿង​សមុទ្រ​ពេក អាច​ភ្លេច​ភ្លក់​សាក​អាហារ​ឆ្ងាញ់ៗ​ផ្សេង​ទៀត ដែល​គេ​ល្បី​ថា​ឆ្ងាញ់ ប្លែក​មាត់​ណាស់​ដែរ ប្រចាំ​ខេត្ត​មួយ​នេះ ។ ចង់​ស្គាល់​របស់​ឆ្ងាញ់ៗ នៅ​កំពត​លែង​ពិបាក​ទៀត​ហើយ  ចាប់​ពី ថ្ងៃទី ២៣ កញ្ញា ២០២០ នេះ​ទៅ​ អ្នកគ្រាន់​តែ​ចូល​មើល​ក្នុង​អេប foodpanda ទៅ ចង់​រក​អី​ក៏​មាន ពេញ​ចិត្ត​មួយ​ណា ចុច កុម្ម៉ង់​ភ្លែត នឹង​ដឹក​ជូន​ដល់​ទី​តាំង ដោយ​មិន​គិត​ថ្លៃ​ទេ (Free Delivery)។

ម្ហូប​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​ចាប់​មាត់​រក​បាន​តែ​នៅ​ខេត្ត​ កំពត ដែល​គ្រប់​គ្នា​មិន​គួរ​រំលង​មាន​ដូច​ជា​ ៖

១. បាញ់​ឆែវ និង​សាច់​ជ្រលួញ​នៅ​ភូមិ​ម្ដាយ​ខ្ញុំ ៖ មាន​ទី​តាំង​ចុះ​ពី​ស្ពាន​ថ្មី​មក​បត់​ស្ដាំ​ចូល​ក្នុង​ប្រហែល ៣០​ម៉ែត្រ ទៅ ៥០​ម៉ែត្រ អ្នក​នឹង​ទៅ​ដល់​ទី​តាំង​ហាង។ អាហារ​មាន​រសជាតិ​ឆ្ងាញ់ មាន​អនាម័យ​ចំណែក​តម្លៃ​វិញ​ក៏​សមរម្យ​ដែរ​។

២. នំ​បញ្ចុក​ទឹក​ម្ហិច និង នំកង ៖ ជា​ម្ហូប​ប្រចាំ​ខេត្ត​តែ​ម្ដង ដែល​អ្នក​មិន​អាច​រក​បាន​នៅ​ខេត្ត​ផ្សេង​ឡើយ​។ អ្នក​អត់​ទាន់​សាក​កុំ​ភ្លេច​សាក​ណា៎។

៣. នំបុ័ង​អាំង ៖ នៅ​រង្វង់​មូល​ធុរេន​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​ប្លែក​មាត់​ហើយ​អត់​ថ្លៃ​ទេ សំខាន់​មួយ​ប្រអប់​ញ៉ាំ​បាន ២ ទៅ ៣​នាក់។

៤. កាហ្វេ​ថង់​ធំ​នៅ​រ៉ាមី ៖ បើ​និយាយ​ពី​កាហ្វេ​វិញ អ្នក​ណា​ក៏​ធ្លាប់​ឮ ដែរ​ពី​ហាង​កាហ្វេ និង​នំបុ័ង​រ៉ាមី។ មិន​មែន​ឆ្ងាញ់​តែ​កាហ្វេ​ទេ​ណា៎ ឆ្ងាញ់​គ្រប់​មុខ​សំខាន់​នំ​នៅ​ហាង​នេះ ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត​ម៉ង ។

៥​. ឆា​គ្រឿង​សមុទ្រ​ជាមួយ​ម្រេច​កំពត និង​បាយ​ឆាសាច់​ក្តាម ៖ អ្នក​ណា​មិន​ល្បី​ថា​ម្រេច​កំពត​ឆ្ងាញ់​លំដាប់​ពិភព​លោក ហើយ​រសជាតិ​នេះ​កាន់​តែ​ពិសេស ពេល​យក​មក​ឆា​ជាមួយ​គ្រឿង​សមុទ្រ​ស្រស់​ៗ និង​ដាក់​ជាមួយ​បាយ​ឆា​សាច់​ក្តាម ដឹង​តែ​ចាប់​មាត់​ខ្លាំង ។

ក្រៅ​ពី​នេះ គ្រាន់​តែ​ចូល​មើល​ក្នុង​អេប foodpanda អ្នក​ក៏​អាច​​ឃើញ​មាន​​របស់​​ញុំា​ឆ្ងាញ់ៗ ជាច្រើន​មុខ​ផ្សេង​ដែរ ដូចជា ម្ហូប​ចិន​(មី​ទាញ​, ស៊ុប​គាវ​, មី​ស៊ុប​គាវ​), ម្ហូប​អឺរ៉ុប​( Spaghetti, Pizza, Pasta, Taco’s, Sandwich ) ម្ហូប​ខ្មែរ​ និង​ម្ហូបថៃ (តុង​យ៉ាំ​, ឡុក​ឡាក់​, និង​ម្ហូប​ឆា​ ជៀន​ ស្ងោរ​ផ្សេង​ទៀត​)។ ម្ហូប​ទាំង​អស់​នេះ​ សក្តិ​សម​បំផុត​សម្រាប់​អ្នក​ដំណើរ​មក​ពី​គ្រប់​ជាតិ​សាសន៍​ ដោយ​មាន​ទាំង​ម្ហូប​បួស​ ឬ​សាច់​សុទ្ធ​តាម​ចំណង​ចំណូល​ចិត្ត​របស់​អ្នក ។

តោះ! ចាប់​ពី​ថ្ងៃ​ទី​ ២៣​ កញ្ញា​នេះ​ត​ទៅ អ្នកកំពត​យើង​ លែងឈឺក្បាលរឿង​រកអីញុំាទៀតហើយ គ្រាន់តែ ដោនឡូត​អេប​ ​foodpanda មួយ​ទុក​ប្រើទៅ ធានា​​ស្រួល និង​ទទួល​បាន​ប្រូម៉ូសិន​ផ្សេងៗ​ជា​ច្រើន​ទៀត ។​

ផ្តល់​ជូន​ជា​ពិសេស​សម្រាប់​ខេត្ត​ កំពតពី​ foodpanda មាន​ដូច​ជា​ ៖

  • ប្រើ​កូដ [HELLOKP] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ 50% ដែល​ការ​បញ្ចុះ​តម្លៃ​នេះ ខ្ពស់​បំផុត​ត្រឹម​ ៣​ដុល្លារ​។ បញ្ជាក់ ៖ ​សម្រាប់​តែ​អតិថិជន​ថ្មី និង ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ។ សុពលភាព ៖​ ចាប់​ពីថ្ងៃទី ២៣ ខែកញ្ញានេះ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ។

  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ 20% ពី​គ្រប់​ហាង​ទាំង​អស់ ។ សុពលភាព ៖​ ចាប់​ពី​ថ្ងៃទី ២៩ កញ្ញា ២០២០ ដល់​ ថ្ងៃទី ១២ តុលា ២០២០។

  • ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បាន​ ២ដុល្លារ​មក​វិញ​សម្រាប់​ការ​ចំណាយ​ចាប់​ពី ៥​ដុល្លារ​ឡើង​ទៅ ។ បញ្ជាក់​ ៖ ប្រូម៉ូសិន​នេះ​មាន​សុពលភាព​សម្រាប់​អ្នក​ប្រើ foodpanda ​លើក​ដំបូង​ប៉ុណ្ណោះ​។

តោះ​! ​ដោនឡូត​អេប​ ​foodpanda មួយទៅដើម្បីស្រួល​​ចុចកុម្ម៉ង់​ម្ហូប​ឆ្ងាញ់ៗ​ មិនបាច់រង់ចាំយូរ ​ ចំណេញទាំងពេលវេលា​ និង​ថវិកា ​៕

សុភារម្យ