ចង់កំណត់ iPhone ឲ្យបើក/បិទភ្លើង ពេលគោះខ្នងងាយសឹងអី!

  • 2020-09-23 03:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 14 ​មាន​បន្ថែម​នូវ​មុខងារ​ Back Tap ដែល​អាច​ឲ្យ​អ្នក​បញ្ជា​មុខងារ​ជា​ច្រើន​នៅ​លើ iPhone តាម​រយៈ​ការ​គោះ​ខ្នង​ខាង​ក្រោយ​ចំនួន​ពីរ​ដង ឬ​បី​ដង។ ​ក្នុង​ចំណោម​មុខងារ​ដែល​ឲ្យ​ជ្រើស​រើស មិន​​មាន​មុខងារ​បញ្ជា​លើ​ការ​បើក​ភ្លើង​ពិល​នោះ​ទេ ប៉ុន្តែ​មាន​គន្លឹះ​អាច​កំណត់​បាន​តាម​រយៈ​ការ​ប្រើ​ប្រាស់ Shortcuts។

​​១. ជា​ដំបូង​ត្រូវ​ចូល​បើក​ដំណើរ​ការ Allow Untrusted Shortcuts ដោយ​ចូល​ទៅ​ Settings រួច​ចូល​ទៅ​កាន់​ Shortcuts

២. បន្ទាប់​មក​ទៀត​ចាប់​ផ្ដើម​បញ្ចូល Shortcut បិទ/បើក​ភ្លើង​ ដោយ​ចុច​លើ​ តំណ​ភ្ជាប់​នេះ ហើយ​ចុច​លើ​ពាក្យ​ Get Shortcut ​

៣. ក្រោយ​មក​ទៀត​ចុច​យក​ពាក្យ​ថា​ Add Untrusted Shortcut

៤. ជំហាន​បន្ទាប់​គឺ​ចូល​ទៅ​កាន់ Settings → Accessibility → Touch → Back Tap រួច​ចុច​លើ Double Tap ឬ Triple Tap

៥. បន្ទាប់​មក​អូស​ចុះ​ក្រោម​ដល់​កន្លែង​ Shortcuts ចុច​រើស​យក​ឈ្មោះ Shortcut ដែល​អ្នក​បាន​បញ្ចូល​អម្បាញ់មិញ ​ដែល​មាន​ឈ្មោះ​ថា​ Torch

៦. ពេល​កំណត់​រួច​រាល់​អស់​ហើយ អ្នក​អាច​បញ្ជា​​ឲ្យ​បើក​ ឬ​បិទ​ភ្លើង​ពិល​លើ​ទូរសព្ទ ដោយ​គ្រាន់​តែ​គោះ​ខ្នង iPhone ពីរ ឬ​បី​ដង អាស្រ័យ​តាម​ការ​កំណត់​របស់​អ្នក

គួរ​បញ្ជាក់​​ថា​មុខងារ Back Tap ​នេះ​អាច​ដំណើរ​ការ​តែ​នៅ​លើ​ឧបករណ៍​ដែល​គាំទ្រ​មុខងារ Tap to Wake ដូច​ជា iPhone X, XS and XS Max, XR, 11, 11 Pro និង​ 11 Pro Max ជា​ដើម៕​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម